កម្ពុជាខិតខំប្រឹងប្រែងសហការស្វែងរក ជីកគាស់ និងធ្វើ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​កងទ័ពស្ម័គ្រចិត្តវៀតណាម

Chia sẻ
(VOVWORLD) - នាពេលកន្លងទៅ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងសកម្មភាពដែលមានអត្ថន័យមនុស្សធម៌ដ៏ថ្លៃថ្លានេះ។
កម្ពុជាខិតខំប្រឹងប្រែងសហការស្វែងរក ជីកគាស់ និងធ្វើ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​កងទ័ពស្ម័គ្រចិត្តវៀតណាម - ảnh 1ពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាព (រូបថត៖ VOV-ភ្នំពេញ)

នាថ្ងៃទី ៣ ឧសភា នៅរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា បានប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាពរបស់រដ្ឋវៀតណាម និងប័ណ្ណសរសើរជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម។លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នាពេលកន្លងទៅ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងសកម្មភាពដែលមានអត្ថន័យមនុស្សធម៌ដ៏ថ្លៃថ្លានេះ។ នាពេលខាងមុខ ភាគីកម្ពុជានឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមប្រមូលអដ្ឋិធាតិចំនួន ១១ របស់វៀតណាមបន្តអនុវត្តន៍ និងបំពេញការងារឲ្យបានល្អជាងមុននូវភារកិច្ចរបស់ខ្លួនក្នុងការងារ ស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសង្គ្រាមនៅកម្ពុជា តាមស្មារតីសហប្រតិបត្តិការរវាងគណៈកម្មការជំនាញរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ