|
កម្ពុជាកំណត់ពេលវេលាកែទម្រង់គណៈកម្មាធិការថ្នាក់ដឹកនាំរដ្ឋសភា (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ សីហា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានឲ្យដឹងថា៖
សមាជិកសភាចំនួន ១២៣ រូបនៃប្រទេសនេះនឹងបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំ
ស្ថាប័ននិតិបញ្ញត្តិ នាថ្ងៃទី ២៦ សីហា ខាងមុខ។ តាម សម្តេច តេជោ ហ៊ុនសែន
បានឲ្យ ដឹងថែមទៀតថា៖ CPP នឹងរក្សាកិច្ចសន្យារបស់ខ្លួនគឺបោះឆ្នោតបេក្ខជន
របស់គណៈ បក្សសង្គ្រោះជាតិ (CNRP) ចូលកាន់ដំណែងតាមកិច្ចព្រមព្រៀងមុន
នោះ។ នាថ្ងៃទី ២២ កក្កដា នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន និង ប្រធាន
CNRP លោក សម រង្ស៊ី ទទួលបានកិច្ចព្រមព្រៀងបញ្ចប់ការខ្វែងគំនិតដែលទាក់
ទិនដល់ការបោះឆ្នោតសកល នាឆ្នាំ ២០១៣៕