កំពង់ផែ Tien Sa ទទួលស្វាគមន៍កប៉ាល់កុងតឺន័រដំបូងដែលនាំទំនិញទៅកាន់ត្រើយខាងលិចនៃសហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៥ ខែកញ្ញា កំពង់ផែ Tien Sa (Da Nang) បានទទួលស្វាគមន៍កប៉ាល់កុងតឺន័រមួយដែលមានឈ្មោះថា WanHai 362 ដែលដំណើរការដោយក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូន Wan Hai (ក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រធំជាងគេទី ១១ នៅលើពិភពលោក) ដែលជាផ្លូវសេវា AA3 តភ្ជាប់ វៀតណាមទៅកាន់កំពង់ផែ Long Beach - កំពង់ផែ Oakland (សហរដ្ឋអាមេរិក)។ 

កប៉ាល់ដែលមានចំណុះទម្ងន់ ៣៦.៧៧៦ DWT សមត្ថភាពផ្ទុក ៣.០១៣ TEUs គឺជាកប៉ាល់កុងតឺន័រ មានសមត្ថភាពធំបំផុតតាំងពីមុនមក ដែលចូលចតនៅកំពង់ផែ Tien Sa។

កំពង់ផែ Tien Sa ទទួលស្វាគមន៍កប៉ាល់កុងតឺន័រដំបូងដែលនាំទំនិញទៅកាន់ត្រើយខាងលិចនៃសហរដ្ឋអាមេរិក - ảnh 1កំពង់ផែ Tien Sa ទទួលស្វាគមន៍កប៉ាល់ Wan Hai ៣៦២។ រូបថត៖ VOV

កប៉ាល់បាននាំចូលកាន់កំពង់ផែ Tien Sa នូវទំនិញជាង ៤៨០ កុងតឺន័រ; ទន្ទឹមនឹងនេះ បាននាំចេញទៅបរទេសចំនួន ១១៥ TEUS។ ក្នុងនោះ ទំនិញចំនួន ៥០ TEU ត្រូវបាននាំចេញពីទីក្រុង Da Nang ទៅកាន់កំពង់ផែ Long Beach សហរដ្ឋអាមេរិក។ នេះជាកប៉ាល់កុងតឺន័រដំបូងបង្អស់ ដែលចេញដំណើរពីកំពង់ផែ Tien Sa ដឹកជញ្ជូនទំនិញនាំចេញដោយផ្ទាល់ ទៅកំពង់ផែ Long Beach (ឆ្នេរត្រើយខាងលិចនៃសហរដ្ឋអាមេរិក) ដោយមិនចាំបាច់ ផ្ទេរទៅកប៉ាល់ម្តាយដូចពីមុនទៀតទេ។ ការធ្វើដំណើរតាមកប៉ាល់ផ្ទាល់ពីកំពង់ផែ Tien Sa ទៅកាន់កំពង់ផែ Long Beach គឺប្រហែល ២១ ថ្ងៃ ដែលមានរយៈពេលខ្លី គួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងការដឹកជញ្ជូនពីមុនពី ២៥ ទៅ ២៨ ថ្ងៃ។

តាមការវាយតម្លៃបច្ចុប្បន្ន តម្រូវការរបស់អតិថិជននៅតំបន់មជ្ឈិម តាមរយៈកំពង់ផែ Tien Sa ការផ្ទុកទំនិញទៅកាន់កំពង់ផែឆ្នេរត្រើយខាងលិច និងត្រើយខាងកើតរបស់អាមេរិកមានសក្ដានុពលខ្លាំង ដែលបង្ហាញពីសក្ដានុពលនៃការអភិវឌ្ឍក្នុងវិស័យពាណិជ្ជកម្មនាំចូល និងនាំចេញ របស់ Tien Sa និយាយដោយឡែក និងវៀតណាមភាគកណ្តាលនិយាយរួម៕

ប្រតិកម្មទៅវិញ