កំពង់ផែ Quy Nhon ទទួលបរិមាណទំនិញ ចំនួន ១១ លានតោន

Chia sẻ
(VOVWORLD) - បរិមាណទំនិញដែលឆ្លងកាត់កំពង់ផែ សម្រេចបាន ១១ លានតោន (លើសពីផែនការក្នុងឆ្នាំគឺ ៩,៧ លានតោន កើន ២២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។
កំពង់ផែ Quy Nhon ទទួលបរិមាណទំនិញ ចំនួន ១១ លានតោន - ảnh 1កំពង់ផែ Quy Nhon ទទួលបរិមាណទំនិញ ចំនួន ១១ លានតោន (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ៣០ ខែធ្នូ កំពង់ផែ Quy Nhon បានរៀបចំពីធីរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃទិវាបង្កើតកំពង់ផែ  (១៩ មករា ១៩៧៦ - ១៩ មករា ២០២១) និងទទួលបរិមាណទំនិញសរុបចំនួន ១១ លានតោន ដែលឆ្លងកាត់កំពង់ផែក្នុងឆ្នាំ ២០២០ ដោយគូសសញ្ញាចំណុចអភិវឌ្ឍន៍ដ៏សំខាន់របស់អង្គភាព។ នៅឆ្នាំ ២០២០ ទោះបីជួបការលំបាកសាកល្បងជាច្រើន ជាពិសេសគឺជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែ កំពង់ផែ Quy Nhon បានអនុវត្តន៍ដំណោះស្រាយ គោលការណ៍បម្រើអតិថិជន និងការទាក់ទាញប្រភពទំនិញដោយព្រមៗគ្នា។ បរិមាណទំនិញដែលឆ្លងកាត់កំពង់ផែ សម្រេចបាន ១១ លានតោន (លើសពីផែនការក្នុងឆ្នាំគឺ ៩,៧ លានតោន កើន ២២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ទន្ទឹមនឹងនេះ កំពង់ផែ Quy Nhon ប្រមូលបានប្រាក់ចំណេញចំនួន ១៤៦ ពាន់លានដុង ផងដែរ៕

ប្រតិកម្មទៅវិញ