កាបូបអេឡិចត្រូនិក Viettel ជួយធ្វើឱ្យការទូទាត់ឌីជីថលពេញនិយមនៅក្នុងបណ្តាប្រទេសអាហ្វ្រិក

Chia sẻ
(VOVWORLD) -  កាបូបអេឡិចត្រូនិក  Lumitel e-wallet ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់  សម្ព័ន្ធក្រុមហ៊ុន Viettel ប្រចាំនៅប៊ូរុនឌី (អាហ្រ្វិក) ទើបតែទទួលបានពានរង្វាន់មាសសម្រាប់ប្រភេទផលិតផលដែលរីកលូតលាស់លឿនបំផុតនៅក្នុងកម្មវិធី ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ ២០១៩ ដែលត្រូវបានប្ររព្ធធ្វើឡើងនៅទីក្រុងវីយែន (ប្រទេសអូទ្រីស) ។
កាបូបអេឡិចត្រូនិក Viettel ជួយធ្វើឱ្យការទូទាត់ឌីជីថលពេញនិយមនៅក្នុងបណ្តាប្រទេសអាហ្វ្រិក - ảnh 1 Lumitel នៅប៊ូរុនឌី (អាហ្រ្វិក) (រូបថត៖ vovworld.vn)

ពានរង្វាន់អាជីវកម្មអន្តរជាតិគឺជារង្វាន់អាជីវកម្មដែលត្រូវបានកាសែតញូវយ៉កប៉ុស្តិ៍ពិពណ៌នា គឺជាពានរង្វាន់អូស្ការសម្រាប់មជ្ឈដ្ឋានធុរជនអន្តរជាតិ។

Lumitel បានចាប់ផ្តើមផ្តល់សេវាកម្មកាបូបអេឡិចត្រូនិចនាខែមីនាឆ្នាំ ២០១៧ ។ នៅពេលនោះមានកាបូបអេឡិចត្រូនិចចំនួន ២ នៅប៊ូរុនឌី រួមមាន Ecocash និងSmart Pesa។ ប៉ុន្តែរយៈពេលមិនដល់ពេញមួយឆ្នាំផង កាបូបអេឡិចត្រូនិច Lumitel បានបង្កើតឡើងបណ្តាញចែកចាយ ដែលមានភ្នាក់ងារជិត ១៦៨០០ ដែលគ្របដណ្តប់ ៨៦ % នៅទូទាំងតំបន់ប៊ូរុនឌី ហើយបានក្លាយជាសេវាកម្មចែកចាយ Mobile Money ធំជាងគេនៅប៊ូរុនឌីផងដែរ៕

ប្រតិកម្មទៅវិញ