រោងចក្រផលិតស្មៅសិប្បនិម្មិត CCGrass Vietnam។ រូបភាព៖ Hồng Đạt/TTXVN |
ឧស្សាហកម្មកែច្នៃនិងផលិតកម្មបាននាំមុខគេក្នុងការទាក់ទាញដើមទុនពីបរទេស ជាមួយនឹងការវិនិយោគសរុបជាង ១០,៩៣ ពាន់លានដុល្លារអាមេរិក; បន្ទាប់មកគឺអាជីវកម្មអចលនទ្រព្យ; ឈរលំដាប់ថ្នាក់ទី៣ គឺវិស័យធនាគារ និងហិរញ្ញវត្ថុ។
ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ ប្រទេសនិងតំបន់ដែនដីចំនួន ៩៤ បានមកបណ្តាក់ទុននៅវៀតណាម; ក្នុងនោះ សិង្ហបុរីនាំមុខគេ ដោយមានទុនវិនិយោគសរុបចំនួនជិត ៣,៦៤ ពាន់លានដុល្លារ។ បន្ទាប់មកគឺ កូរ៉េខាងត្បូង ចិន ជប៉ុន ហុងកុង (ចិន) និងតៃវ៉ាន់ (ចិន)។
ទាក់ទងទីតាំងវិនិយោគ វិនិយោគិនបរទេសបានបណ្តាក់ទុនក្នុងខេត្តក្រុងចំនួន ៥២/៦១។ ក្នុងនោះ ទីក្រុងហាណូយនាំមុខគេ ខណៈដែលទីក្រុង Hai Phong ជាប់ចំណាត់ថ្នាក់លេខ២ និងទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ៣៕