ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៣នេះ វៀតណាមនាំចេញហួសកម្រិតជាង ៦,៣ ពាន់លានដុល្លារអាមេរិក

Chia sẻ
(VOVWORLD) - ក្នុងទិសដៅផ្ទុយវិញ ទំហំពាណិជ្ជកម្មនាំចូលបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ១០២,២២ ពាន់លានដុល្លារអាមេរិក។ 
ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៣នេះ វៀតណាមនាំចេញហួសកម្រិតជាង ៦,៣ ពាន់លានដុល្លារអាមេរិក - ảnh 1វៀតណាមនាំចេញហួសកម្រិតជាង ៦ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ ខែនៃឆ្នាំ ២០២៣ (រូបភាព៖ TTXVN)

យោងតាមទិន្នន័យថ្មីបំផុតរបស់ការិយាល័យស្ថិតិទូទៅ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ ទំហំនៃការនាំចេញទំនិញរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ១០៨,៥៧ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១១,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងទិសដៅផ្ទុយវិញ ទំហំពាណិជ្ជកម្មនាំចូលបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ១០២,២២ ពាន់លានដុល្លារអាមេរិក។ ដូច្នេះហើយ ក្នុងរយៈពេល ៤ខែកន្លងមកនេះ វៀតណាមនាំចេញហួសកម្រិតជាង ៦,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៤ ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ត្រឹមខែមេសា ទំហំពាណិជ្ជកម្មនៃការនាំចេញទំនិញត្រូវបានប៉ាន់ប្រមាណថាសម្រេចបានចំនួន ២៧,៥ ពាន់លានដុល្លារ ហើយទំហំនៃការនាំចូលទំនិញមានប្រមាណ ២៦ ពាន់លានដុល្លារ។

ទាក់ទងនឹងទីផ្សារនាំចេញ និងនាំចូលទំនិញក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ សហរដ្ឋអាមេរិកបាននាំចូលច្រើនជាងគេពីប្រទេសវៀតណាម ជាមួយនឹងចំណូលប៉ាន់ស្មានសម្រចបាន ២៨,៤ ពាន់លានដុល្លារអាមេរិក។ ចិនជាប្រទេសនាំចេញធំជាងគេទៅកាន់ទីផ្សារវៀតណាម ដោយមានទំហំពាណិជ្ជកម្មប៉ាន់ប្រមាណសម្រេចបាន ៣៣,៣ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ