ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ អ្នកជំងឺកូវីដ ១៩ ចំនួន ៣,៨៧៣ នាក់ត្រូវបានប្រកាសជាសះស្បើយ

Chia sẻ

(VOVWORLD) - ចំនួនករណីដែលបានព្យាបាលជាសះស្បើយសរុបមកដល់បច្ចុប្បន្នគឺ ៨៧៤,៨៧០ ករណី។ 

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ អ្នកជំងឺកូវីដ ១៩ ចំនួន ៣,៨៧៣ នាក់ត្រូវបានប្រកាសជាសះស្បើយ  - ảnh 1ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដល់ប្រជាជនក្នុងខេត្ត Tien Giang (រូបថត៖ VOV)

គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ១៦ ខែវិច្ឆិកា ដល់ម៉ោង ១៦:០០ ថ្ងៃទី ១៧ ខែវិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៩,៨៤៩ ករណី ដែលក្នុងនោះចំនួន ១០ ករណីត្រូវបាននាំចូល និងចំនួន ៩.៨៣៩ នាក់ត្រូវបានកត់ត្រាឆ្លងក្នុងស្រុក ក្នុង ខេត្ត-ក្រុងចំនួន ៥៦។ បច្ចុប្បន្ននេះ វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ១,០៥៥,២៤៦ ករណី។

នៅថ្ងៃទី ១៧ ខែវិច្ឆិកានេះ អ្នកជំងឺកូវីដ-១៩ ចំនួន ៣,៨៧៣ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ។ ចំនួនករណីដែលបានព្យាបាលជាសះស្បើយសរុបមកដល់បច្ចុប្បន្នគឺ ៨៧៤,៨៧០ ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ វៀតណាមបានកត់ត្រាអ្នកស្លាប់ចំនួន ៦៧ នាក់ដោយសារជំងឺកូវីដ ១៩៕

ប្រតិកម្មទៅវិញ