យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែវិច្ឆិការបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១៤ ខែវិច្ឆិកាដល់ម៉ោង ១៦ ថ្ងៃទី ១៥ វិច្ឆិកា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨,៦១៦នាក់ ត្រូវបានកត់ត្រាក្នុងប្រព័ន្ធគ្រប់គ្រងករណីកូវីដ-១៩ ថ្នាក់ជាតិ; ក្នុងនោះ ករណីនាំចូលមានចំនួន ១៣ករណី ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមនិងអ្នកជំងឺចំនួន ៨,៦០៣ ករណីត្រូវបានកត់ត្រាក្នុងប្រទេស (កើនឡើង ៤៤០ ករណីបើធៀបនឹងថ្ងៃមុន) ក្នុងខេត្ត ក្រុងចំនួន ៥៧។ ក្នុងថ្ងៃទី ១៥ ខែវិច្ឆិកានេះ វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ១.២០៥ នាក់ និងស្លាប់ ១០១ នាក់។
គិតមកទល់ពេលនេះ ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ សរុបមានចំនួន ៨៦៤,៥១៦នាក់។ ចំនួនអ្នកស្លាប់សរុបដោយសារកូវីដ ១៩ នៅវៀតណាម រហូតមកដល់ពេលនេះមានចំនួន ២៣,១៨៣ នាក់ ស្មើនឹង ២,២% នៃចំនួនអ្នកឆ្លងសរុប។ ចំនួនវ៉ាក់សាំងត្រូវបានចាក់មានចំនួន ៩៩,៧៥១,២២៤ ដូស ដែលក្នុងនោះការចាក់ដូសទី ២ គឺចំនួន ៣៥,២៨៣,២៨៤ ដូស៕