គិតចាប់ពីម៉ោង៤ល្ងាចថ្ងៃទី១០ដល់ម៉ោង៤ល្ងាចថ្ងៃទី១១ ខែមករា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីក្នុងប្រទេសចំនួន១៦.០១៩នាក់ នៅតាមខេត្ត ក្រុងចំនួន៦៣។ គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងកូវីដសរុបចំនួនជាង១លាន៣សែននាក់។
ក្នុងថ្ងៃទី១១ មករា នេះដែរ ចំនួនអ្នកជម្ងឺដែលត្រូវបានប្រកាសជាសះស្បើយមានចំនួន ៦.៨៦៦នាក់ ខណៈដែលករណីស្លាប់មានចំនួន២៥៦នាក់៕