ក្នុងឆមាសទី១ការនាំចេញកសិផល រុក្ខផលនិងជលផលនៅវៀតណាមទទួលបាន១៥ពាន់លានដុល្លារ

Chia sẻ
(VOVworld)-ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា តម្លៃប្រាក់ ពាណិជ្ជកម្មនាំចេញកសិផល រុក្ខផលនិងជលផលរបស់វៀតណាមក្នុងឆមាសទី១ឆ្នាំ 
ក្នុងឆមាសទី១ការនាំចេញកសិផល រុក្ខផលនិងជលផលនៅវៀតណាមទទួលបាន១៥ពាន់លានដុល្លារ - ảnh 1
ក្នុងឆមាសទី១ការនាំចេញកសិផល រុក្ខផលនិងជលផលនៅវៀតណាមទទួលបាន១៥ពាន់លានដុល្លារ

(VOVworld)-ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា តម្លៃប្រាក់
 ពាណិជ្ជកម្មនាំចេញកសិផល រុក្ខផលនិងជលផលរបស់វៀតណាមក្នុងឆមាសទី១ឆ្នាំ
២០១៦ទទួលបាន២,៥ពាន់លានដុល្លារអាមេរិក នាំតម្លៃប្រាក់នាំចេញសរុបទទួលបាន ១៥,៥០ពាន់លានដុល្លារអាមេរិក មានការកើនឡើងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ
ទៅ មិញ។​ក្នុងពេលជាមួយគ្នានោះ តម្លៃនាំចេញកសិផលទទួលបាន៧,៣២ពាន់លាន
ដុល្លារអាមេរិកខ្ពស់ជាង បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥។​មុខទំនិញដូចជា
 កាហ្វេ ម្រេច ស្វាយចន្ទី ជលផលបន្តរក្សាកំណើនទាំងបរិមានណនិងតម្លៃ។ កើនខ្ពស់
បំផុត គឺ កាហ្វេនិងបន្តទៀតគឺគ្រាប់ស្វាយចន្ទី។

        ក្នុងពេលជាមួយគ្នានោះ តម្លៃជលផលនាំចេញក្នុងខែមិថុនាបានកើនតិចតួច
ដោយទទួលបាន៥៥៣លានដុល្លារអាមេរិក នាំតម្លៃប្រាក់នាំចេញជលផលឆមាសទី១
ឆ្នាំ២០១៦ទទួលបានជាង៣ពាន់លានដុល្លារអាមេរិក កើន៣,៨%បើប្រៀបនឹងរយៈ
ពេលដូចគ្នានាឆ្នាំ២០១៥។ អាមេរិក ជប៉ុន ចិននិងកូរ៉េខាងត្បូងជាទីផ្សារនាំចេញជួរមុខ
សម្រាប់ផ្នែកជលផលវៀតណាមក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦នេះ៕

ប្រតិកម្មទៅវិញ