គិតត្រឹមដំណាច់ខែវិច្ឆិកា ចំនួនភ្ញៀវអន្តរជាតិសរុបមកវៀតណាមបានឡើងដល់ជាង ១១,២ លាននាក់ កើនឡើង ៣,៨ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្មើនឹង ៦៨,៩% បើធៀបនឹងឆ្នាំ ២០១៩ នៅមុនពេលកើតមានជំងឺកូវីដ-១៩។ កូរ៉េខាងត្បូងបន្តជាទីផ្សារភ្ញៀវទេសចរណ៍ធំបំផុត ក្នុងរយៈពេល ១១ខែកន្លងទៅ ជាមួយនឹងភ្ញៀវទេសចរចំនួន ៣,២ លាននាក់ បន្ទាប់មកគឺចិន និងតៃវ៉ាន់(ចិន)។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទីផ្សារចំនួន៣ដែលមានភ្ញៀវទេសចរមកវៀតណាមច្រើនជាងគេគឺប្រទេសថៃ ម៉ាឡេស៊ី និងកម្ពុជា។
ភ្ញៀវទេសចរអន្តរជាតិដើរលេងកម្សាន្តនៅកណ្តាលទីក្រុងហូជីមិញ។ រូបថត៖ Hong Dat/TTXVN |
នៅក្នុងទ្វីបអ៊ឺរ៉ុប ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់នៅតែជាទីផ្សារដែលមានភ្ញៀវទេសចរមកវៀតណាមច្រើនជាងគេ។ ដោយឡែកក្នុងខែវិច្ឆិកា ទីផ្សារអឺរ៉ុបមានអត្រាកំណើនល្អបំផុតក្នុងចំណោមទ្វីបនានា កើនឡើង ៥៨,៥% បើធៀបនឹងខែតុលា ដែលភាគច្រើនមកពីទីផ្សារដែលទទួលបានគោលនយោបាយលើកលែងទិដ្ឋាការឯកតោភាគី ជាមួយនឹងរយៈពេលស្នាក់នៅបណ្តោះអាសន្នរហូតដល់ ៤៥ ថ្ងៃ ចាប់តាំងពីពាក់កណ្តាលខែសីហា។
ទិន្នន័យពីការិយាល័យស្ថិតិទូទៅបង្ហាញថា ប្រាក់ចំណូលទេសចរណ៍របស់វៀតណាមក្នុងរយៈពេល ១១ ខែ ត្រូវបានប៉ាន់ប្រមាណមានចំនួន ៣៤ ទ្រីលានដុង (១,៤ ពាន់លានដុល្លារ) កើនឡើង ៥០,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕