អគ្គលេខាធិការអ.ស.បលោក Antonio Guterres (រូបថត៖AFP/TTXVN) |
(VOVworld) - ក្នុងឱកាសទិវាអន្តរជាតិកម្លាំងរក្សាសន្តិភាពអ.ស.ប អគ្គលេខា ធិការអ.ស.បលោក Antonio Guterres បានសង្កត់ធ្ងន់ថា បេសកកម្មរក្សាសន្តិ ភាពត្រូវមានឧបករណ៍និងគោលការណ៍ចាំបាច់ដើម្បីសម្របខ្លួនជាមួយនឹងបរិយាកាសពោរពេញទៅដោយគ្រោះថ្នាក់និងការសាកល្បង នាបច្ចុប្បន្ន។លោក Guterres លើកច្បាស់ថា បេសកកម្មសន្តិភាពរបស់អ.ស.បតែងតែ ប្រឈមមុខ នឹងគំលាតរវាងគោលដៅនិងមធ្យោបាយចាំបាច់ដើម្បីសំរេចបានគោលដៅនោះ។ក្នុងពេលនោះ ក្រុមទាហានចូលរួមបេសកកម្មរក្សាសន្តិភាពកំពុងក្លាយទៅជា គោលដៅក្នុងជំលោះនិងអំពើហឹង្សាជ្រុលនិយម។តាមលោកអគ្គលេខាធិការថា ដើម្បីទប់ទល់នឹងស្ថានភាពនេះ អ.ស.បត្រូវអនុវត្តការកែទម្រង់យុទ្ធសាស្ត្រយ៉ាង ម៉ឹងម៉ាត់។
បេសកកម្មរក្សាសន្តិភាពដំបូងរបស់អ.ស.បចាប់ផ្ដើមនាថ្ងៃទី២៩ ឧសភា ឆ្នាំ ១៩៤៨នៅប៉ាឡេស្ទីន។នាឆ្នាំ២០០២ មហាសន្និបាតអ.ស.បបានជ្រើសរើសថ្ងៃទី ២៩ ឧសភា ជាទិវាអន្តរជាតិកម្លាំងរក្សាសន្តិភាពអ.ស.ប៕