កាតា៖សំណូមពររបស់អារ៉ាប់ប៊ីសាអូឌីតនិងបណ្ដាសម្ព័ន្ធមិត្តគឺគ្មានការពិត

Chia sẻ
(VOVWORLD) - នាថ្ងៃទី៤ កក្កដា កាតាអះអាងថា សំណូមពរនានាដែលអារ៉ាប់ ប៊ីសាអូឌីតនិងបណ្ដាសម្ព័ន្ធមិត្តផ្ញើជូនប្រទេសនេះគឺមិនអាចទៅរួចនោះទេ ព្រមទាំងអះអាងថា Doha នឹងបន្តស្វែងរកដំណោះស្រាយខាងការទូតដោយឈរ លើកិច្ចសន្ទនាដើម្បីជំនះលើវិបត្តិនៅតំបន់ឈូងសមុទ្រពែក្សនាបច្ចុប្បន្ន។
កាតា៖សំណូមពររបស់អារ៉ាប់ប៊ីសាអូឌីតនិងបណ្ដាសម្ព័ន្ធមិត្តគឺគ្មានការពិត - ảnh 1 យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៤ កក្កដា កាតាអះអាងថា សំណូមពរនានាដែលអារ៉ាប់ ប៊ីសាអូឌីតនិងបណ្ដាសម្ព័ន្ធមិត្តផ្ញើជូនប្រទេសនេះគឺមិនអាចទៅរួចនោះទេ ព្រមទាំងអះអាងថា Doha នឹងបន្តស្វែងរកដំណោះស្រាយខាងការទូតដោយឈរ លើកិច្ចសន្ទនាដើម្បីជំនះលើវិបត្តិនៅតំបន់ឈូងសមុទ្រ ពែក្សនាបច្ចុប្បន្ន។ថ្លែង មតិក្នុងសន្និសីទកាសែតរួម ជាមួយសមភាគីអាល្លឺម៉ង់លោក Sigmar Gabriel នោះ រដ្ឋមន្ត្រីការបរទេសកាតាលោក Abdulrahman Al-Thani អះអាងថា បញ្ជី ឈ្មោះសំណូមពរដែលអារ៉ាប់ប៊ីសាអូឌីតនិងបណ្ដាប្រទេសសម្ព័ន្ធមិត្តផ្ញើជូន កាតានោះ គឺគ្មានការពិតហើយមិនអាចអនុវត្តបានឡើយ ព្រមទាំងចាត់ទុកថា សំណូមពរឲ្យបិទទ្វារកាណាល់ទូរទស្សន៍ Al Jazeera ជាអំពើសំដៅពន្លត់សេរី ភាពខាងបញ្ចេញមតិ។

        រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Sigmar Gabriel ចាត់ទុកថា កាតាបានបង្ហាញនូវឥរិយាបទអត់ធ្មត់ក្នុងប្រតិកម្មតបតវិញការហុំព័ទ្ធខាងការទូតនិងសេដ្ឋកិច្ចពីក្រុមប្រទេសអារ៉ាប់នាពេលកន្លងទៅ ព្រមទាំងចាត់ទុកថា ភាគី ទាក់ទិននានាគប្បីបង្ហាញនូវស្មារតីដូច្នេះផងដែរ៕

ប្រតិកម្មទៅវិញ