|
ក្តីសង្ឃឹមមួយទៀតសំរាប់វិបត្តិបំណុលនៅក្រិក (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៣ កក្កដា ថ្នាក់ដឹកនាំរបស់ក្រិក បារាំង អាល្លឺម៉ង់និង
សហភាពអឺរ៉ុប (EU) ទទួលបានកិច្ចព្រមព្រៀងស្តីអំពីការផ្តល់ជំនួយខាង
ហិរញ្ញវត្ថុ សំរាប់ក្រិក។ អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
ប្រធានាធិបតីបារាំង លោក Francois Hollande និងប្រធានក្រុមប្រឹក្សារអឺរ៉ុប
លោក Donald Tusk រួមជាមួយនាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras បាន
នាំចេញការផ្តើមគំនិត ពោលខាងលើក្នុងកិច្ចប្រជុំចតុភាគីដែលបានបិទបញ្ចប់
នាព្រឹកថ្ងៃទី ១៣ កក្កដា នៅខាងក្រៅសន្និសីទកំពូលចាយប្រាក់អឺរ៉ូ (Eurozone)
នៅទីក្រុង Brussels បែលហ្ស៊ីក។ ការផ្តើមឡើងនេះនឹងត្រូវបានបញ្ជូនដល់
ថ្នាក់ដឹកនាំប្រទេស Eurozone ចំនួន ១៩។ ក្នុងសេចក្តីប្រកាសដោយឡែក
មួយលើបណ្តាញសង្គម Twitter អ្នកនាំពាក្យរបស់លោក Tusk បានឲ្យដឹង
ថា៖ កញ្ចប់ប្រាក់ជំនួយនេះ មានតំលៃប្រមាណ ៨៦ ពាន់លានអឺរ៉ូ។ ប៉ុន្តែ
បណ្ដាថ្នាក់ដឹកនាំ Eurozone នឹងពិនិត្យមើលឡើងវិញនាសន្និសីទខាងមុខ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាយករដ្ឋមន្ត្រីក្រិកបានពិនិត្យមើល
លទ្ធភពរៀបចំការបោះឆ្នោតមុនកាលកំណត់ នៅប្រទេសនេះនាសរទរដូវ៕