កើតមានឡើងការបាញ់ប្រហារមួយទៀតតម្រង់ទៅលើប៉ូលីសអាមេរិក

Chia sẻ
(VOVworld) - ប៉ូលីសទីក្រុង Atlanta រដ្ឋ Georgia ប្រទេស
អាមេរិកបានឲ្យដឹងថា នាម៉ោង១រាត្រីថ្ងៃទី៨ កក្កដា
(តាមម៉ោងតំបន់) បានកើតមានឡើងការបាញ់ប្រហារ
មួយតម្រង់ទៅលើប៉ូលីសនៅស្ថានីយ៍រថភ្លើងក្រោមដី។
(VOVworld) - ប៉ូលីសទីក្រុង Atlanta រដ្ឋ Georgia ប្រទេសអាមេរិកបានឲ្យដឹងថា នា
ម៉ោង១រាត្រីថ្ងៃទី៨ កក្កដា (តាមម៉ោងតំបន់) បានកើតមានឡើងការបាញ់ប្រហារមួយ
តម្រង់ទៅលើប៉ូលីសនៅស្ថានីយ៍រថភ្លើងក្រោមដី។ជនដៃដល់នៃរឿងហេតុនេះបាន
បើកឡានកាត់ប៉ូលីសហើយបាញ់ប្រហារប៉ុន្តែប៉ូលីសរូបនេះមិនរងរបួសឡើយ។
បន្ទាប់ពីនោះ មុខសញ្ញាពោលខាងលើត្រូវបានចាប់ខ្លួន។ឈ្មោះនេះគឺបុរសមាន
អាយុ២១ឆ្នាំហើយកំពុងរស់នៅរដ្ឋ Georgia។ប៉ុន្តែមូលហេតុនៃការបាញ់ប្រហារនេះ
មិនទាន់បានឲ្យដឹងនៅឡើយទេ។
កើតមានឡើងការបាញ់ប្រហារមួយទៀតតម្រង់ទៅលើប៉ូលីសអាមេរិក - ảnh 1
ជនដៃដល់បានបាញ់ប្រហារប៉ូលីសនៅទីក្រុង Atlanta (រូបថត៖cbsnews.com)

ការបាញ់ប្រហារនេះកើតមានឡើង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីប៉ូលីស
ចំនួន៥រូបបានស្លាប់និងមនុស្ស៧នាក់ទៀតរងរបួសក្នុងការបាញ់រះដែលកើតមាន
ឡើងនៅបាតុកម្មមួយនៅទីក្រុង Dallas នាថ្ងៃទី៧ កក្កដា កន្លងទៅ សំដៅប្រឆាំង
ជំទាស់រឿងហេតុដែលប៉ូលីសបានបាញ់សម្លាប់កម្មករស្បែកខ្មៅនៅរដ្ឋ Minnesota
 និងរដ្ឋ Louisiana ក្នុងសប្ដាហ៍នេះ។នេះត្រូវបានចាត់ទុកជាការវាយប្រហារដែល
បង្កឡើងការបាត់បង់អាយុជីវិតធ្ងន់ធ្ងរបំផុតទៅលើកងកម្លាំងប៉ូលីសអាមេរិក ក្នុង
រយៈពេលច្រើនឆ្នាំកន្លងទៅ។ជនដៃដល់នៃការបាញ់រះពោលខាងលើឈ្មោះថា
 Micah Johnson ដែលកំពុងរស់នៅជាយទីក្រុង Dallas។ឈ្មោះនេះបានសម្លាប់ក្នុង
ការបាញ់តតាំងកាំភ្លើងជាមួយប៉ូលីសក្រោយពីប្រកាសថា គាត់ចងសម្លាប់
មនុស្សស្បែកសរជាពិសេសគឺប៉ូលីសស្បែកសរ។ក្នុងសេចក្ដីប្រកាសមួយនាថ្ងៃ
ទី៨ កក្កដា អ្នកនាំពាក្យសេតវិមានលោក Josh Earnest បានឲ្យដឹងថា អ្នកស៊ើប
អង្កេតបានបញ្ជាក់ថា មិនមានការទាក់ទងណាមួយរវាងការបាញ់រះពោលខាង
លើជាមួយលទ្ធិភេរវកម្មនៅក្នុងប្រទេសឬអន្តរជាតិឡើយ៕

ប្រតិកម្មទៅវិញ