អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son (ឆ្វែង) (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ២៦ ខែកក្កដា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son ប្រធានផ្នែកអចិន្រ្តៃយ៍នៃក្រសួងសុខាភិបាលទទួលបន្ទុកការជួយឧបត្ថម្ភទីក្រុងហូជីមិញប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើញចូលរួមពិធីប្រគល់លិខិតចេញពីមន្ទីរពេទ្យ និងជូនអំណោយដល់ករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៧ នាក់ ដែលបានជាសះស្បើយ ក្រោយពេលទទួលបានការព្យាបាល ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅទីក្រុងហូជីមិញ។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Truong Son បានឲ្យដឹងថា៖ នារយៈពេលខាងមុខ ផ្នែកសុខាភិបាលទីក្រុងហូជីមិញចាំបាច់ត្រូវបន្តធ្វើការសិក្សាស្រាវជ្រាវ និងជំរុញខ្លាំងការអនុវត្តវិធានការសុខាភិបាលឲ្យបានឆាប់រហ័សដើម្បីព្យាបាលអ្នកឆ្លងជំងឺកូវីដ ១៩ កម្រិតធ្ងន់ ហើយកាត់បន្ថយករណីឆ្លងជំងឺកម្រិតធ្ងន់ឲ្យបានទាបបំផុត៕