កត្តាស្នូលចំនួនបីដែលជួយសេដ្ឋកិច្ចវៀតណាមមានកំណើនស្ថិរភាព

Chia sẻ

(VOVWORLD) - គេហទំព័រ vietnam-briefing.com នាពេលថ្មីៗនេះ បានវាយតម្លៃថា ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសពាណិជ្ជកម្ម និងប្រាក់ឈ្នួលប្រកួតប្រជែង ជាកត្តា ស្នូលចំនួនបី ដែលជួយសេដ្ឋកិច្ចវៀតណាមមានកំណើនស្ថិរភាព។ 

យោងតាមគេហ ទំព័រ vietnam-briefing.com វៀតណាមបានវិនិយោគប្រហែល ៦% នៃផលិតផលក្នុង ស្រុកសរុប (GDP) របស់ខ្លួនទៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ដែលជាកម្រិតវិនិយោគខ្ពស់ បំផុតនៅក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើនជាមួយបណ្តាប្រទេសជុំវិញពិភពលោក។ ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមបាន ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មួយចំនួនដែលប្លុកបានចុះហត្ថ លេខា ដែលជួយសម្រួលដល់ការអភិវឌ្ឍក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្ម ហើយ ពង្រីកបណ្តាញនាំចេញរបស់ខ្លួនផងដែរ។ លើសពីនេះ បរិយាកាសអាជីវកម្មនៅ វៀតណាមកាន់តែបើកចំហ ហើយរដ្ឋាភិបាលមានគោលនយោបាយអនុគ្រោះជា ច្រើនដើម្បីទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ជាចុងក្រោយ គេហទំព័រ vietnam-briefing.com បានសង្កត់ធ្ងន់ថា ប្រៀបខ្លាំង មួយក្នុងចំណោមប្រៀបខ្លាំងដ៏ធំបំផុតរបស់វៀតណាមគឺប្រាក់ឈ្នួលប្រកួតប្រជែង។ វៀតណាមមានកម្លាំងពលករវ័យក្មេងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមាននិស្សិត វៀតណាមជាង ៤០% ដែលបានបញ្ចប់ការសិក្សាពី ជំនាញវិទ្យាសាស្ត្រនិងបច្ចេក ទេស។ Vietnam-briefing.com វាយតម្លៃថា យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម នៅតែវិជ្ជមាន ទោះបីជាភាពតានតឹងភូមិសាស្ត្រនយោបាយបន្តកើតមានលើ ពិភពលោក ហើយវិនិយោគិនប្រាកដជានឹងទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើន៕

ប្រតិកម្មទៅវិញ