កាតាត្រៀមខ្លួនជាស្រេចចូលរួមសន្និសីទកំពូល GCC - អាមេរិក |
(VOVworld) – នាថ្ងៃទី ២ កុម្ភៈ រដ្ឋមន្ត្រីការបរទេសកាតា លោក Mohammed Bin Abdularahman Jassim Al Thani បានមានប្រសាសន៍ថា៖ ប្រទេសនេះត្រៀម ខ្លួនជាស្រេចចូលរួមសន្និសីទកំពូលនៃក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូង សមុទ្រពេក្យ (GCC) - អាមេរិក ដែលគ្រោងនឹងប្រារព្ធឡើងនាខែឧសភាខាងមុខ ដោយមានលក្ខ័ណ្ឌ «បណ្ដាប្រទេសកំពុងហ៊ុំព័ទ្ធ» មានគោលបំណងជាពិតប្រាកដ ដោះស្រាយវិបត្តិបច្ចុប្បន្ននេះនឹង «មិនចាប់បង្ខំ»។ ថ្លែងមតិនៅវិទ្យាស្ថានសហគ្រាសអាមេរិកនៅវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេស Al Thani បានអះអាងថា៖ «កាតានឹងទុកចំហរការសន្ទនាមួយ គាំទ្រការផ្តើមគំនិតរបស់ព្រះមហាក្សត្រកូវ៉ែតហើយនឹងចូលរួមកិច្ចប្រជុំដែលអាមេរិកធ្វើជាអជ្ញាកណ្ដាលនៅមូលដ្ឋានសឹក David»។ តាមមន្ត្រីរូបនេះដែរថា៖ វិធានការសំរាប់ភាពតានតឹងនាបច្ចុប្បន្នរវាងបណ្ដាប្រទេស GCC ត្រូវឈរលើគោលការណ៍សមភាពរវាងប្រទេសនានា ក្នុងតំបន់៕