របាយការណ៍នេះបានលើកឡើងអនុសាសន៍ស្ដីពីគោលនយោបាយក្នុងបំណងជួយវៀតណាម រក្សាកំណើនប្រកបដោយគុណភាពខ្ពស់ តាមរយៈសហគ្រាសដ៏ស្វាហាប់ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព ពលករស្ទាត់ជំនាញ ហើយឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។ លោក Ousman Dione នាយកជាតិ WB ប្រចាំ នៅវៀតណាមបានចាត់ទុកថា៖ “របាយការណ៍នេះបានសរឲ្យឃើញថា យុទ្ធសាស្ត្រអភិវឌ្ឍរបស់វៀតណាមក្នុងទសវត្សខាងមុខនេះ ត្រូវតែយកកំណើនផលិតភាពធ្វើជាកត្តាគន្លឹះ។ ដោយឈរលើមូលដ្ឋាននៃការវាយតម្លៃនានាក្នុងរបាយការណ៍វៀតណាមឆ្នាំ២០៣៥ បទពិសោធន៍អភិវឌ្ឍរបស់វៀតណាម និងមេរៀនរបស់ប្រទេសផ្សេងៗ វៀតណាមត្រូវការធានាតុល្យភាពរវាងការបម្រុងទុកនិង ការបែងចែកដើមទុនចំនួន៤ ប្រភេទប្រកបដោយប្រសិទ្ធភាពដែលរួមមានទុនរបស់ឯកជន ទុនរបស់រដ្ឋ ទុនរបស់មនុស្ស និងទុនធម្មជាតិ។ ការធានាតុល្យ ភាពនេះ ផ្អែកទៅលើសមត្ថភាពច្នៃប្រឌិត និងសមត្ថភាពអនុវត្តការកែទម្រង់ របៀបរបបនិងទីផ្សាររបស់វៀតណាម”។
របាយការណ៍របស់ WB ក៏បានផ្ដល់អនុសាសន៍ថា វៀតណាមត្រូវការផ្ដោតសំខាន់ទៅលើការពង្រឹងទ្រព្យសម្បត្តិផលិតកម្ម ក្នុងនោះផ្ដល់អាទិភាព ដល់វិស័យចំនួន៤។ ទីមួយគឺស្ដីពីសហគ្រាស ត្រូវការលើកទឹកចិត្តការ ប្រកួតប្រជែងបង្កលក្ខណៈសម្រាប់សហគ្រាសអាចចូលរួមនិងចាកចេញពី ទីផ្សារយ៉ាងងាយស្រួល ដើម្បីធានាឲ្យប្រភពធនធានត្រូវបានបញ្ជូនទៅកាន់ សហគ្រាសដែលមានសមត្ថភាពច្នៃប្រឌិតនិងប្រសិទ្ធភាពបំផុត។ ទីពីរគឺ ស្ដីពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ត្រូវការលើកកំពស់ប្រសិទ្ធភាព និងចីរភាព នៃសេវាហេដ្ឋារចនាសម្ព័ន្ធ។ ទីបីគឺស្ដីពីពលករស្ទាត់ជំនាញ ត្រូវការលើក កំពស់គុណភាពនៃការអប់រំថ្នាក់ឧត្តមសិក្សា ក៏ដូចជាកម្មវិធីបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ។ ចុងក្រោយគឺស្ដីពីសេដ្ឋកិច្ចបៃតង ត្រូវការគ្រប់គ្រង ឲ្យមានប្រសិទ្ធភាពថែមទៀតនូវប្រភពធនធានមិនកកើតឡើងវិញដូចជា ដីធ្លី ព្រៃ និងទឹក បន្ធូរបន្ថយហើយបន្សាំនឹងផលប៉ះពាល់ដែលមិនអាច បញ្ចៀសបាននៃការប្រែប្រួលអាកាសធាតុ៕