កំណត់ព្រំប្រទល់,ពង្រីកនិងការពារតំបន់ទ្រនាប់នៃឈូងសមុទ្រ Ha Long

Chia sẻ

(VOVWORLD) -  សិក្ខាសាលាពិគ្រោះយោបល់ស្តីពីលទ្ធផលនៃការវាយតម្លៃចំពោះប្រសិទ្ធភាពនៃការគ្រប់គ្រងបេតិក ភណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រ Ha Long ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែមិថុនា នៅទីក្រុង Ha Long ខេត្ត Quang Ninh ដោយមានការចូលរួមពីអ្នកជំនាញជាតិនិងអន្តរជាតិជាង ៦០ នាក់ផងដែរ។

កំណត់ព្រំប្រទល់,ពង្រីកនិងការពារតំបន់ទ្រនាប់នៃឈូងសមុទ្រ Ha Long - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា 

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញទាំងជាតិនិងអន្តរជាតិបានកំណត់ថា តំបន់ទ្រនាប់នៃតំបន់ឈូងសមុទ្រ Ha Long កំពុងត្រូវបង្រួញគម្លាតនិងកំពុងប្រឈមមុខនឹងហានិភ័យនៃការបំពុលបរិស្ថាននិងការគ្រប់គ្រងខ្វះការៀបចំផែនការ ក្នុងនោះ ចំនួន ៦០% ដែលប៉ះពាល់ដល់បរិស្ថានពីដីគោក ប្រព័ន្ធសណ្ឋាគារ ភោជនីយដ្ឋាននិងរោងចក្រនានាតាមបណ្តោយឈូងសមុទ្រ Ha Long ជាដើម។

សាស្ត្រាចារ្យបណ្ឌិត Truong Quoc Binh សមាជិកក្រុមប្រឹក្សាបេតិកភ័ណ្ឌវប្បធម៍ជាតិបានមានប្រសាសន៍ ថា ការកំណត់ព្រំដែនតំបន់ទ្រនាប់ គឺជាការងារចាំបាច់ត្រូវធ្វើភ្លាមៗ៖ “ការកំណត់ព្រំប្រទល់ គឺចាំបាច់និងបន្ទាន់។ អង្គការ UNSECO និងអង្គការនានាលើពិភពលោក ក៏បានផ្តល់អនុសាសន៍ដូច្នេះផងដែរ។ ខេត្ត Quang Ninh គួរតែបង្កើតស្ថាប័នសម្រាប់ពិគ្រោះយោបល់ ហើយត្រូវតែជាក្រុមប្រឹក្សាថ្នាក់ជាតិផង។ នៅ ពេលបានកំណត់ព្រំប្រទល់ វាមិនចាំបាច់ធ្វើការរុះរើរចនាសម្ព័ន្ធដែលមានស្រាប់ ពោល គឺត្រូវការធ្វើគោរពតាមការកំណត់សម្រាប់តំបន់ទ្រនាប់នេះតែម្តង”។

ការពិគ្រោះយោបល់ជាមួយអ្នកជំនាញជាតិនិងអន្តរជាតិនឹងជួយគណៈគ្រប់គ្រង ឈូងសមុទ្រ Ha Long ក្នុងការវាយតម្លៃចំពោះប្រសិទ្ធភាពនៃការគ្រប់គ្រងបេតិក ភណ្ឌធម្មជាតិពិភពលោកឈូងសមុទ្រ Ha Long ជាពិសេស គឺបង្កើតផែនការអភិវឌ្ឍទេសចរនិងដោះស្រាយរាល់ហានិភ័យសម្រាប់ដំណាក់កាល ២០១៧-២០២១ផងដែរ៕

ប្រតិកម្មទៅវិញ