កំណត់ចក្ខុវិស័យនៃតំបន់ដីសណ្ដទន្លេ Cuu Long ដោយសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ

Chia sẻ

(VOVWORLD) - នាថ្ងៃទី១០ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបាន រៀបចំសិក្ខាសាលាក្រោមប្រធានបទ “អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ដីសណ្ដទន្លេ Cuu Long ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥”។

កំណត់ចក្ខុវិស័យនៃតំបន់ដីសណ្ដទន្លេ Cuu Long ដោយសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ - ảnh 1ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Tran Tuan Anh។ (រូបថត៖ sggp.org.vn)
ថ្លែងនៅសិក្ខាសាលា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Tran Tuan Anh បានសង្កត់ធ្ងន់ថា តំបន់ដីសណ្ដទន្លេ Cuu Long ជាតំបន់មួយក្នុងចំណោមតំបន់ សេដ្ឋកិច្ចសង្គមចំនួន៦របស់វៀតណាម ដែលមានសារសំខាន់ក្នុងការអភិវឌ្ឍប្រកប ដោយចីរភាពរបស់ប្រទេសទាំងមូល។ បន្ទាប់ពីការអនុវត្តសេចក្ដីសម្រេចចិត្តរបស់ការិ យាល័យនយោបាយស្ដីពីទិសដៅ ភារកិច្ច ដំណោះស្រាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិង ធានាការពារជាតិសន្តិសុខអស់រយៈពេល១៨ឆ្នាំកន្លងមក តំបន់ដីសណ្ដទន្លេ Cuu Long បានបង្ហាញវឌ្ឍនភាពជាវិជ្ជមាន ដោយសម្រេចបានសមិទ្ធផលជាច្រើន ក្នុងវិស័យ សេដ្ឋកិច្ចសង្គមនានា រក្សាយ៉ាងរឹងមាំស្ថិរភាពនយោបាយនិងធានាការពារជាតិសន្តិសុខ។
នៅសិក្ខាសាលា តំណាងជាច្រើនបានផ្ដល់មតិយោបល់ដល់ផែនការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម នៅតំបន់ដីសណ្ដទន្លេ Cuu Long។ ចំពោះទិសដៅអភិវឌ្ឍដ៏យូរអង្វែង គឺចាំបាច់ត្រូវកំណត់ផែនការមេនៃតំបន់ដីសណ្ដទន្លេ Cuu Long ដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ អភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long យ៉ាងយូរ អង្វែង ប្រកបដោយចីរភាព សម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ។ តាមនោះ ដំណោះស្រាយអភិវឌ្ឍ ត្រូវតែធានាឲ្យតំបន់មានសុវត្ថិភាពនៅចំពោះមុខផលប៉ះ ពាល់ដ៏ធំធេងដោយធម្មជាតិ ធានាសន្តិសុខការពារជាតិ ភាពសម្បូរបែបផ្នែកវប្បធម៌ ក៏ដូចជាប្រតិបត្តិការសេដ្ឋកិច្ច ហើយមានបរិស្ថានអេកូឡូស៊ីនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ