កាណាដាផ្អាកសកម្មភាពរបស់ស្ថានទូតប្រចាំនៅវ៉េណេស៊ុយអេឡា

Chia sẻ
(VOVWORLD) -ពលរដ្ឋកាណាដានៅវ៉េណេស៊ុយអេឡានឹងត្រូវទាក់ទងជាមួយមជ្ឈមណ្ឌលគ្រាអាសន្នរបស់រដ្ឋាភិបាលកាណាដាតាមអ៊ីម៉ែលឬស្នើសុំជំនួយតាមរយៈស្ថានទូតកាណាដាប្រចាំនៅទីក្រុងបូហ្គោតា។
 
កាណាដាផ្អាកសកម្មភាពរបស់ស្ថានទូតប្រចាំនៅវ៉េណេស៊ុយអេឡា - ảnh 1ខាងក្រៅស្ថានទូតកាណាដាប្រចាំនៅទីក្រុងការ៉ាស់សប្រទេសវ៉េណេស៊ុយអេឡា (ប្រភព៖Twitter) 

នាថ្ងៃទី ២ ខែមិថុនា រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា លោកស្រី Chrystia Freeland បានប្រកាសផ្អាកប្រតិបត្តិការរបស់ស្ថានទូតប្រចាំនៅវ៉េណេស៊ុយអេឡានិង ផ្ទេររាល់ការងារជួយឧបត្ថម្ភកុងស៊ុលទៅកាន់ស្ថានទូតនៃប្រទេសខ្លួនប្រចាំនៅទីក្រុងបូហ្គូតាប្រទេសកូឡុំប៊ី។ លោកស្រីរដ្ឋមន្ត្រីការបរទេសលោក Chrystia Freeland បានលើកឡើងថាក្នុងករណីត្រូវការជំនួយកុងស៊ុលនោះ ពលរដ្ឋកាណាដានៅវ៉េណេស៊ុយអេឡានឹងត្រូវទាក់ទងជាមួយមជ្ឈមណ្ឌលគ្រាអាសន្នរបស់រដ្ឋាភិបាលកាណាដាតាមអ៊ីម៉ែលឬស្នើសុំជំនួយតាមរយៈស្ថានទូតកាណាដាប្រចាំនៅទីក្រុងបូហ្គោតា។

កាលពីប៉ុន្មានខែកន្លងទៅ ប្រទេសកាណាដាបានដាស់តឿនប្រជាពលរដ្ឋរបស់ខ្លួនឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា៕

ប្រតិកម្មទៅវិញ