រូបថតឧទាហរណ៍៖ commentfaireca.fr |
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានធ្វើឡើងនៅថ្ងៃទី ២២ ខែមិថុនា រដ្ឋមន្ត្រី ក្រសួងបរិស្ថាននិងបម្រែបម្រួលអាកាសធាតុរបស់កាណាដាលោក Steven Guilbeault និងរដ្ឋមន្ត្រីការបរទេសលោកស្រី Mélanie Joly បានបញ្ជាក់ថា ប្រទេសកាណាដានឹង ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី ១៥ បណ្ដាភាគីចូលរួមអនុសញ្ញាស្តីពីជីវៈចម្រុះ (COP១៥) នៅខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុង Montreal ។ កិច្ចប្រជុំនេះនឹងផ្តោតលើការ ការពារធម្មជាតិ ហើយទប់ស្កាត់ស្ថានការណ៍បាត់បង់ជីវចម្រុះលើទូទាំងពិភព លោក។ សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ផងដែរថា COP១៥ នឹងត្រូវបានធ្វើឡើងនៅ កាណាដា ប៉ុន្តែមុខតំណែងប្រធាន COP១៥ នឹងនៅតែជារបស់ប្រទេសចិនដដែល។
មុននោះ តាមការគ្រោងទុក COP១៥ នឹងប្រព្រឹត្តទៅនៅត្រីមាសទីបីឆ្នាំ២០២២ នៅទីក្រុង គុនមីង ប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការអនុវត្ត វិធានការរឹតត្បិតដើម្បីការពារការរីករាលដាលនៃជំងឺរាតត្បាត ទីក្រុងប៉េកាំងកាលពី ខែមុន បានស្នើឲ្យលើកពេលព្រឹត្តិការណ៍នេះរហូតដល់ឆ្នាំ ២០២៣។ សំណើនេះ ទទួលរងការប្រឆាំងជំទាស់យ៉ាងខ្លាំងពីប្រទេសជាច្រើនដោយសារតែគេចង់ឲ្យឆ្ពោះទៅរកការចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយក្នុងពេលឆាប់ៗ ដើម្បីទប់ស្កាត់ និង បញ្ច្រាសការរិចរិលប្រព័ន្ធរុក្ខជាតិ សត្វ និងប្រព័ន្ធអេកូឡូស៊ីនៅ COP១៥៕