កាណាដាចាប់ផ្តើមដំណើរអនុម័តលើ CPTPP |
នាថ្ងៃទី ១៧ មិថុនា មន្ត្រីរដ្ឋាភិបាលកាណាដាមួយរូបបានឲ្យដឹងថា៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសនេះ លោក Francois Phillipe Champagne បានបកស្រាយនៅរដ្ឋសភាអំពីគំរោងច្បាប់ដែលអនុម័តលើកិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) កំណែថ្មីនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ក្រោយពីអាមេរិកដកខ្លួនចេញពីការព្រមព្រៀងនេះ។ លោក Champagne បានសង្កត់ធ្ងន់ថា៖ CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតរបស់កាណាដាក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) និងកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយជាមួយសហភាពអឺរ៉ុប (CETA)។ CPTPP នឹងធ្វើឲ្យកាណាដាក្លាយទៅជាប្រទេសតែមួយគត់ក្នុងក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7) ដែលមានការព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនៅទ្វីបអាមេរិកទ្វីបអឺរ៉ុបផងនិងទ្វីបអាស៊ីផង៕