លោកស្រី Mary Ng រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ជំរុញការនាំចេញ សហគ្រាសធុនតូច និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កាណាដា (រូបថត៖ រ៉យទ័រ) |
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់របស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១១ ដែលទើបតែបញ្ចប់នៅសៀមរាប (កម្ពុជា) លោកស្រី Mary Ng រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ជំរុញការនាំចេញ សហគ្រាសធុនតូច និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កាណាដា បានគូសបញ្ជាក់អំពីភាពស្អិតរមួតរវាងទំនាក់ទំនងភាពជាដៃគូកាណាដា - អាស៊ានលើបញ្ហាជាច្រើន ចាប់ពីការទូត ពាណិជ្ជកម្ម និងការវិនិយោគ រហូតដល់សន្តិសុខ និងការអភិវឌ្ឍន៍។ លោកស្រី Mary Ng បានអះអាងសារជាថ្មីអំពីការគាំទ្ររបស់កាណាដាចំពោះមជ្ឈភាពរបស់អាស៊ាន និងផលប្រយោជន៍រួមរបស់ភាគីទាំងពីរនៅតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព និងវិបុលភាព ដោយបានគូសបញ្ជាក់ពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃយថាទស្សន៍អាស៊ានស្តីពីមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក។ កាណាដាបានបង្ហាញពីការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការនេះ នៅពេលដែលលោកស្រី Mary Ng បានប្រកាសនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីខែមុន អំពីការបង្កើតមូលនិធិកាណាដា-អាស៊ាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងអនុវត្តន៍គោលដៅយុទ្ធសាស្ត្ររបស់កាណាដានៅក្នុងតំបន់ ដោយមានការរួមចំណែកដំបូងគឈ ១ លាន CAD ។ ចាប់តាំងពីឆ្នាំ ២០០០ មក កាណាដាបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់អាស៊ាន និងប្រទេសជាសមាជិកចំនួន ៣,៧ ពាន់លាន CAD ៕