(VOVworld) - កូដកម្មលើវិស័យរថភ្លើងនិងអាកាសចរណ៍កំពុងមានលទ្ធភាពបង្ក
ឡើងអស្ថិរភាពទៅប្រទេសបារាំង តែពីរសប្ដាហ៍ប៉ុណ្ណោះមុននឹងវគ្គផ្ដាច់ព្រ័ត្រការ
ប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប (EURO ២០១៦) ក្រោយពីមជ្ឈដ្ឋានសហជីពនៃ
ប្រទេសនេះនាថ្ងៃទី៣០ ឧសភា មិនផ្លាស់ប្ដូរទស្សនៈថា គប្បីលុបចោលគំរោងច្បាប់
កំណែកទម្រង់ពលកម្មថ្មី។អ្នកដឹកនាំសម្ព័ន្ធនិយោជិកបារាំងបានចោទប្រកាន់ថា
ការប្រតិបតិ្តរបស់សហជិពគឺស្រដៀងគ្នានឹងពួកភេរវករ ដែលបណ្ដាលឲ្យចរាចរណ៍
ប្រទេសនេះទទួលរងឥទ្ធិពលដោយកូដកម្ម។ក្នុងពេលនោះ អ្នកគ្រប់គ្រងផ្នែកទេស
ចរណ៍នៅទីក្រុងប៉ារីសក៏បានសំដែងការព្រួយបារម្ភថា ការធ្វើ កូដកម្មនិងបាតុកម្ម
នៅបារាំងកំពុងរារាំងអ្នកទេសចរមកកាន់ប្រទេសនេះផងដែរ៕