ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish ថ្លែងនៅសិក្ខាសាលានេះ (រូបថត៖ qdnd.vn) |
បណ្ដាតំណាងបានវិភាគនិងវាយតម្លៃចំពោះបញ្ហាសន្តិសុខថាមពលក្នុង កាលៈទេសៈថ្មី ជាពិសេស គឺនៅក្រោមឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ និងលើកអនុសាសន៍ដល់គោលនយោបាយសន្តិសុខថាមពលថ្មីរបស់វៀតណាមនិងឥណ្ឌា។ ទន្ទឹមនឹងនោះ បណ្តាតំណាងបានវាយតម្លៃចំពោះស្ថានភាពជាក់ ស្ដែង គោលនយោបាយសន្តិសុខថាមពលរបស់វៀតណាមនិងឥណ្ឌា ក៏ដូចជា សក្ដានុភាពសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យសន្តិសុខថាមពលផងដែរ។
សិក្ខាសាលាក៏បានកត់សម្គាល់នូវសំណើនិងដំណោះស្រាយជាច្រើនដែល រួមចំណែកជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងឥណ្ឌាលើ វិស័យសន្តិសុខថាមពល ក្នុងកាលៈទេសៈថ្មី សំដៅពង្រីកសក្ដានុភាពនិងឧត្តម ភាពនៃប្រទេសនីមួយៗទៀតផង។
ចែករំលែកនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish បានអោយដឹងថា នាបច្ចុប្បន្ន ឥណ្ឌាកំពុងឈរលំដាប់ទី៥ លើពិភពលោកអំពីប្រភពថាមពលកកើតឡើងវិញ លំដាប់ទី៤អំពីប្រភពថាមពល ខ្យល់ និងលំដាប់ទី៥អំពីប្រភពថាមពលព្រះអាទិត្យ។ ហេតុដូច្នេះហើយ លោក ឯកអគ្គរដ្ឋទូតបានជឿជាក់ថា កិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខថាមពល រវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស គឺគម្រោងថាមពលកកើតឡើងវិញ៕