កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ទេសចរណ៍វៀតណាម-ឡាវ-កម្ពុជា

Chia sẻ
(VOVworld) - នារសៀលថ្ងៃទី៥ កញ្ញា នៅទីក្រុងហូជី
មិញ ភាគខាងត្បូងវៀត ណាមបានប្រព្រឹត្តទៅសន្និ
សីទកាសែតអំពីសិក្ខាសាលាអន្តរជាតិក្រោមប្រធាន
បទ ការអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រតភ្ជាប់
ជាមួយតំបន់ភាគខាងកើត ភូមិភាគខាងត្បូង តំបន់ខ្ពង់រាបភាគកណ្ដាល បណ្ដាខេត្តភាគខាងត្បូងឡាវនិង ភាគឦសានកម្ពុជា។
កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ទេសចរណ៍វៀតណាម-ឡាវ-កម្ពុជា - ảnh 1
ឆ្នេរសមុទ្រទីក្រុង Nha Trang ភាគកណ្ដាលវៀតណាម

(VOVworld) - នារសៀលថ្ងៃទី៥ កញ្ញា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
បានប្រព្រឹត្តទៅសន្និសីទកាសែតអំពីសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ ការ
អភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រតភ្ជាប់ជាមួយតំបន់ភាគខាងកើត ភូមិភាគ
ខាងត្បូង តំបន់ខ្ពង់រាបភាគកណ្ដាល បណ្ដាខេត្តភាគខាងត្បូងឡាវនិង ភាគឦ
សានកម្ពុជា។ដោយមានការចូលរួមរបស់តំណាងជាង៥០០នាក់មកពីវៀតណាម
ឡាវនិងកម្ពុជា ព្រមទាំងវិនិយោគិន អង្គភាពអាជីវកម្មទេសចរណ៍នៅក្នុង នងក្រៅ
ប្រទេស សិក្ខាសាលាគឺសំដៅវិភាគ វាយតំលៃសក្តានុភាព ឧត្តមភាពនិងស្ថាន
ភាពអភិវឌ្ឍន៍ទេសចរណ៍ តាមនោះដាក់ចេញនូវដំណោះស្រាយតភ្ជាប់ការអភិ
វឌ្ឍន៍ជាមួយផលិតផល រូបសណ្ឋានទេសចរណ៍នៅតំបន់និមួយៗ។បណ្ឌិត Tran
Du Lich ប្រធានក្រុមពិគ្រោះយោបល់សហប្រតិបតិ្តការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ
ភាគកណ្ដាល បានឲ្យដឹងថា៖
“សក្ដានុភាពទេសចរណ៍របស់វៀតណាមគឺខ្លាំងណាស់ ប៉ុន្តែមិនទាន់បានធ្វើអាជី
វកម្មឲ្យសក្តិសមនៅឡើយ។ខ្ញុំសង្ឃឹមថា សិក្ខាសាលានេះនឹងជាការចាប់ផ្ដើមមិន
ត្រឹមតែឲ្យតំបន់ឆ្នេរសមុទ្រភាគកណ្ដាលប៉ុណ្ណោះទេ ថែមទាំងតំបន់ខ្ពង់រាបភាគ
កណ្ដាលពង្រីកបាននូវសក្ដានុភាពទេសចរណ៍របស់ខ្លួនទៀតផង”៕

ប្រតិកម្មទៅវិញ