កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍន៍និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅលើអ៊ីនធឺណិត

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី២៤តុលានៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលា ក្រោម ប្រធានបទ “បណ្តាញសង្គមនៅក្នុងបរិបទនៃការអភិវឌ្ឍព័ត៌មានវៀតណាម”។ 
កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍន៍និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅលើអ៊ីនធឺណិត - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា

បទអន្តរាគមន៍បានបង្ហាញនៅក្នុងសិក្ខាសាលាបានអះអាងថា បដិ វត្តន៍ឧស្សា ហកម្ម៤.០ ជាពិសេសគឺការលេចឡើងនិងអភិវឌ្ឍន៍របស់បណ្តាសង្គមបានជះ ឥទ្ធិពលយ៉ាងខ្លាំងទៅលើខឿនសារព័ត៌មានផ្សព្វ ផ្សាយរបស់ប្រទេសនីមួយៗ ក្នុងនោះមានវៀតណាម។ អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ អគ្គនាយកវិទ្យុ សម្លេងវៀតណាម លោក Nguyen The Ky បានអះអាងថា៖

        “យើងត្រូវគោរពកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍន៍និងគ្រប់ គ្រងសារព័ត៌មានអេឡិចត្រូនិក វេបសាយ បណ្តាញសង្គមនិងប្រព័ន្ធមធ្យោ បាយដទៃលើអ៊ិនធឺណិត។ យកចិត្តទុកដាក់ការអប់រំនយោបាយ ក្រមសីល ធម៌ របៀបរស់នៅសម្រាប់ជំនាន់វ័យក្មេង ជាពិសេស យកចិត្តទុកដាក់ដល់ តម្រូវការសមស្របអំពីការរៀនសូត្រ ការងារធ្វើនិងជីវភាពរស់នៅប្រចាំថ្ងៃ។ សកម្មនិងម្ចាស់ការតស៊ូប្រឆាំងព័ត៌មាន បំផ្លើសការពិតលើកាសែត បណ្តាញ សង្គមនិងប្រព័ន្ធមធ្យោបាយដទៃទៀតលើអ៊ិនធឺណិតរបស់អនុភាពអមិត្ត”៕

ប្រតិកម្មទៅវិញ