កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន ចិន និងបណ្តាប្រទេស RCEP បានកើនឡើងយ៉ាងខ្លាំង

Chia sẻ
(VOVWORLD) - នាពេលថ្មីៗនេះ ប្រធាននាយកដ្ឋានវិភាគនិងស្ថិតិនៃអគ្គនាយកដ្ឋានគយចិន លោក Li Kuiwen បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ មក កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានដើរតួនាទីយ៉ាងធំធេងក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក។

ក្នុងខែកក្កដា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងចិន និងដៃគូ RCEP សម្រេចបានប្រហែល ១៨០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បានរួមចំណែក ៥,៦% ដល់កំណើននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងចិននិងបណ្តាប្រទេស។ លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងចិន និងសមាជិកដទៃទៀតនៃ RCEP ក្នុងរយៈពេល៧ខែដើមឆ្នាំ ២០២២ បានកើនឡើង ៧,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ រួមមានប្រទេសសមាជិកចំនួន ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសជាដៃគូចំនួន ៥ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕

ប្រតិកម្មទៅវិញ