កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាក្បាលម៉ាស៊ីននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - វៀតណាមកំណត់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាមូលដ្ឋានគ្រឹះ និងជាក្បាលម៉ាស៊ីននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាក្បាលម៉ាស៊ីននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo (រូបថត៖ Duong Giang/TTXVN)

នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី  Gina Raimondo នាថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីចូលរួមសម័យប្រជុំពិភាក្សាកំពូលលើកទី ៧៨ របស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក។

ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក លោកនាយករដ្ឋមន្ត្រីបានស្នើថា ក្រសួងពាណិជ្ជកម្មអាមេរិកឆាប់ទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម និងបន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ជាពិសេសជំរុញសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់អាមេរិកធ្វើអាជីវកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ កំណើនបៃតង និងការអភិវឌ្ឍថាមពលកកើតឡើងវិញផងដែរ។ នាយករដ្ឋមន្ត្រីបានស្នើឱ្យសហរដ្ឋអាមេរិកបើកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញវៀតណាមដូចជា អេឡិចត្រូនិក វាយនភណ្ឌ ស្បែកជើង ផលិតផលកសិកម្ម និងផ្លែឈើស្រស់ជាដើម។ ទន្ទឹមនឹងនោះ ត្រូវគិតគូរឲ្យបានត្រឹមត្រូវអំពីផលប្រយោជន៍របស់ធុរកិច្ចវៀតណាម កុំប្រើប្រាស់វិធានការកាំពារពាណិជ្ជកម្មប្រឆាំងនឹងទំនិញវៀតណាម ដោយឈរលើមូលដ្ឋានធានាតុល្យភាព សមភាព និងផលប្រយោជន៍ទៅវិញទៅមក។

ចំណែកលោកស្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Gina Raimondo បានឲ្យដឹងថា ធុរកិច្ចអាមេរិកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវៀតណាម ដើម្បីស្វែងរកឱកាសអាជីវកម្ម និងវិនិយោគ។ លោកស្រីរដ្ឋមន្ត្រីនឹងជំរុញឱ្យសហរដ្ឋអាមេរិកទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗនេះ និងសម្របសម្រួលអនុវត្តខ្លឹមសារដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម ជាពិសេសលើវិស័យអាទិភាពដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ...។

នាថ្ងៃដដែល ក្នុងជំនួបជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា ភាគីទាំងពីរបង្កើតចំណុចលោតផ្លោះក្នុងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ និងបណ្តុះបណ្តាល។ ចង់ឱ្យសហរដ្ឋអាមេរិកជួយវៀតណាមក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ទាក់ទងនឹងបន្ទះឈីប semiconductor។ រីឯខ្លួនវិញ តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai សង្ឃឹមថា វៀតណាមនឹងបន្តចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការចរចានាពេលឆាប់ៗ ស្តីពីក្រប ខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដើម្បីវិបុលភាព (IPEF) ដែលទាំងអាមេរិក និងវៀត ណាមសុទ្ធតែជាសមាជិកផងដែរ៕

ប្រតិកម្មទៅវិញ