(VOVworld) - នៅជំនួបសន្ទនាជាមួយអគ្គនាយកក្រសួងការពារជាតិអ៊ីស្រាអែល
លោក Dan Harel នាថ្ងៃទី៣ មិនា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងនគរបាល
វៀតណាមលោក Tran Dai Quang បានស្វាគមន៍លោក Dan Harel រួមជាមួយ គណៈ
ប្រតិភូក្រសួងការពារជាតិអ៊ីស្រាអែលក្នុងឱកាសមកបំពេញទស្សនកិច្ចការងារ
នៅវៀតណាម។លោកបានចាត់ទុកថា នេះគឺជារបត់សំខាន់ក្នុងការពង្រឹងនិង
ពង្រីក ទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២លើវិស័យសន្តិសុខ
យោធា រួម ចំណែកជំរុញខ្លាំងថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាព
ដ៏ល្អប្រសើរ រវាងប្រទេសទាំង២។រដ្ឋមន្រ្តីលោក Tran Dai Quang បានសម្ដែងក្ដី
សប្បាយរីករាយដោយ ឃើញថា នាពេលកន្លងទៅ ទំនាក់ទំនងសហប្រតិបតិ្តការ
រវាងវៀតណាមនិង អ៊ីស្រាអែល បានអភិវឌ្ឍន៍ដោយឥតឈប់ឈរលើគ្រប់ជ្រុង
ជ្រោយ ទទួលបាន លទ្ធផលដ៏សកម្មជាច្រើនលើវិស័យសន្តិសុខយោធាជាពិ
សេសជោគជ័យនៃ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងនគរ
បាលវៀតណាមនៅ អ៊ីស្រាអែលក្នុងឆ្នាំ២០១៤។លោក Tran Dai Quang មាន
គោលបំណងថា នាពេលខាងមុខ ទំនាក់ទំនងសន្តិសុខយោធារវាងប្រទេស
ទាំង២ នឹងបន្តទទួលបានសមិទ្ធិផលថ្មីជាច្រើន រួមចំណែក យ៉ាងសកម្មក្នុងការ
ជំរុញទំនាក់ទំនងសហប្រតិបតិ្តកររវាងរដ្ឋាភិបាលទាំង២និងប្រជាជននៃ
ប្រទេសទាំង២ ដើម្បីផលប្រយោជន៍ សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់
និងលើពិភពលោក៕