កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើ​គ្រប់ជ្រុងជ្រោយ និងយូរអង្វែងលើការផ្គត់ផ្គង់វ៉ាក់សាំងនៅវៀតណាម

Chia sẻ
(VOVWORLD) - នេះជាលើកទី២ហើយ ដែល GSK និង VNVC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដោយមានគោលដៅ ផ្គត់ផ្គង់វ៉ាក់សាំងក្នុងបរិមាណធំដល់វៀតណាម ។
កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើ​គ្រប់ជ្រុងជ្រោយ និងយូរអង្វែងលើការផ្គត់ផ្គង់វ៉ាក់សាំងនៅវៀតណាម - ảnh 1ទិដ្ឋភាពនៃពិធីចុះហត្ថលេខា។ (រូបថត៖ Hang Tran/ dantri.com.vn)

នាថ្ងៃទី ១១ ខែឧសភា នៅទីក្រុងហូជីមិញ ក្រុមហ៊ុនឱសថជួរមុខពិភពលោក GlaxoSmithKline – GSK (បែលហ្ស៊ិក) និងប្រព័ន្ធមជ្ឈមណ្ឌលចាក់វ៉ាក់សាំង VNVC បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ដោយបើកចេញឱកាសសម្រាប់ VNVC នាំមកជូនវៀតណាមនូវប្រភេទវ៉ាក់សាំងថ្មីបំផុត និងវ៉ាក់សាំងដែលខ្វះខាតដើម្បីចាក់ជូនប្រជាជន។

នេះជាលើកទី២ហើយ ដែល GSK និង VNVC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដោយមានគោលដៅ ផ្គត់ផ្គង់វ៉ាក់សាំងក្នុងបរិមាណធំដល់វៀតណាម និងបង្កលក្ខខណ្ឌអំណោយផល នាំយកវ៉ាក់សាំងថ្មីៗ និងសំខាន់ៗបន្ថែមទៀតមកជូនវៀតណាម ដូចជាវ៉ាក់សាំង ៦ក្នុង១ Infanrix Hexa វ៉ាក់សាំង Synflorix pneumococcal, វ៉ាក់សាំងបង្ការជំងឺរាគរូសស្រួចស្រាវ Rotarix, វ៉ាក់សាំងបង្ការជំងឺក្អកមាន់-រោគខាន់ស្លាក់-តេតាណូស,និងវ៉ាក់សាំងបង្ការជំងឺអុតស្វាយ Varilrix ជាដើម៕

 

ប្រតិកម្មទៅវិញ