កិច្ចសហប្រតិបត្តិការដើម្បី​អនុវត្តន៍​គម្រោង “បង្កើត និង​លើក​កម្ពស់សមត្ថភាពរបស់​​មជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលី”

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងបណ្ឌិតសភានយោបាយជាតិហូជីមិញជាមួយក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី ដើម្បីអនុវត្តន៍គម្រោង “បង្កើត និងលើកកំពស់សមត្ថភាពរបស់មជ្ឈមណ្ឌលអូស្ត្រាលី-វៀតណាម”។ 
កិច្ចសហប្រតិបត្តិការដើម្បី​អនុវត្តន៍​គម្រោង “បង្កើត និង​លើក​កម្ពស់សមត្ថភាពរបស់​​មជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលី” - ảnh 1ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីអនុវត្តន៍គម្រោង “បង្កើត និងលើកកំពស់សមត្ថភាពរបស់មជ្ឈមណ្ឌលអូស្ត្រាលី-វៀតណាម”។ (រូបថត៖  TTXVN)

មជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលីត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីខែសីហា ឆ្នាំ ២០១៩ សំដៅរួមចំណែកលើកកំពស់សមត្ថភាពសម្រាប់ក្បាលម៉ាស៊ីនដឹកនាំនិងគ្រប់គ្រងរបស់វៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ; ទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ វិជ្ជមាន ប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរក្នុងបរិបទថ្មី។ មជ្ឈមណ្ឌលត្រូវបានបណ្ឌិតសភានយោបាយជាតិហូជីមិញ សម្របសម្រួលជាមួយក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី គ្រប់គ្រងតាមរយៈកម្មវិធី Aus4Skills។

ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថកិច្ចអូស្ត្រាលីប្រចាំនៅវៀតណាម លោក Robyn Mudie បានអះអាងថា ការបង្កើតមជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលី ដើម្បីជំរុញការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការនវានវត្តន៍ រវាងប្រទេសទាំងពីរគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់; ជានិមិត្តរូបនៃទំនុកចិត្តរវាងប្រទេសទាំងពីរ និងជាអាទិភាពក្នុងទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ