កិច្ចសហប្រតិបត្តិការការពារជាតិនឹងបង្កើនទំនាក់ទំនងភាពជាដៃគូទូលំទូលាយរវាងវៀតណាមនិងកាណាដា

Chia sẻ

(VOVWORLD) - ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១២  ខែឧសភា គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកាណាដាតបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការពារជាតិកាណាដាលោក Harjit Singh Sajjan ។

កិច្ចសហប្រតិបត្តិការការពារជាតិនឹងបង្កើនទំនាក់ទំនងភាពជាដៃគូទូលំទូលាយរវាងវៀតណាមនិងកាណាដា - ảnh 1រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Ngo Xuan Lich និងរដ្ឋមន្ត្រីការពារជាតិកាណាដា លោក   Harjit Singh Sajjan ចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងកាណាដា។ 

នាព្រឹកថ្ងៃទី ៦ ខែឧសភា នៅរដ្ឋធានី Ottawa  អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំមួយបន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការមក រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Harjit Singh Sajjan សង្កត់ធ្ងន់ថា កាណាដាគឺជាប្រទេសមួយនៅជិតសមុទ្របី ក្នុងនោះមានមហាសមុទ្រប៉ាស៊ីហ្វិក ហើយកាណាដាក៏ទទួលបានផលប្រយោជន៍ពីសមុទ្រនេះផងដែរ។ តាមនោះ ប្រទេសកាណាដានឹងសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៅក្នុងតំបន់ប៉ាស៊ីហ្វិកនេះតែម្តង។

ទាក់ទងនឹងជម្លោះអធិបតេយ្យភាពដែនសមុទ្រ ក្នុងនោះមានសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ជម្លោះទាំងអស់គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការចុះហត្ថលេខាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍រួមនៅក្នុងតំបន់។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិពហុភាគី លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានាអះអាងថា: វៀតណាមគាំទ្រកាណាដាដើម្បីក្លាយជាដៃគូមានទំនួលខុសត្រូវក្នុងវិស័យការពារជាតិរបស់អាស៊ានហើយសង្ឃឹមថាប្រទេសកាណាដានឹងមានការរួមចំណែកជាច្រើនថែមទៀតដើម្បីជំរុញសន្តិភាពមិត្ត ភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងលើពិភពលោក។

នៅចុងបញ្ចប់នៃជំនួបនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខា លើអនុសារណៈយោគយល់គ្នា រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិ,កងកម្លាំងប្រដាប់អាវុធកាណាដា ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីបង្កើតមូលដ្ឋានច្បាប់សម្រាប់ជំរុញវិស័យមានសក្តានុពល នៃក្រសួងការពារជាតិទាំងពីរ។ រដ្ឋមន្រ្តីទាំងពីររូបបានជឿជាក់ថា ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងការពារជាតិក្នុងពេលខាងមុខនេះ នឹងមានការវិវឌ្ឍន៍ថ្មីៗ ព្រមទាំងធ្វើឲ្យភាពជាដៃគូដ៏ទូលំទូលាយរវាងវៀតណាមនិងកាណាដា កាន់តែសម្បូរបែប ពីមួយថ្ងៃទៅមួយថ្ងៃ៕       

ប្រតិកម្មទៅវិញ