កិច្ចសន្ទនាអាស៊ាន - កូរ៉េខាងត្បូងលើកទី ២៤

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែសីហា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន វៀតណាម បានអញ្ជើញចូលរួមកិច្ចសន្ទនាប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីរវាងអាស៊ាននិងកូរ៉េខាងត្បូងលើកទី ២៤ ដែលបានធ្វើឡើងតាមប្រព័ន្ធវិដេអូ។
កិច្ចសន្ទនាអាស៊ាន - កូរ៉េខាងត្បូងលើកទី ២៤ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ 

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាព អាស៊ាន - កូរ៉េខាងត្បូង ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនិងកាត់បន្ថយផលប៉ះពាល់នៃជំងឺ COVID-១៩ ក៏ដូចជាជម្រុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងវិស័យអាទិភាពដែលត្រូវបានកំណត់ដូចជាកិច្ចសហប្រតិបត្តិការសមុទ្រ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម ធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារ រួមទាំងការផ្លាស់ប្តូរវប្បធម៌ ការឆ្លើយតបនឹងគ្រោះធម្មជាតិនិងបម្រែបម្រួលអាកាសធាតុជាដើម។  រីឯភាគីកូរ៉េខាងត្បូង បានអះអាងថាប្រទេសនេះនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន តាមរយៈកម្មវិធីឆ្លើយតបរហ័សចំពោះជំងឺរាតត្បាតកូវីដ១៩ ដែលមានទឹកប្រាក់ចំនួន ១០ លានដុល្លារអាមេរិក ព្រមទាំងបង្កើនសកម្មភាពចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការបង្ការ ទប់ស្កាត់ ព្យាបាលនិងលើកកំពស់សមត្ថភាព សំរាប់មណ្ឌលសុខភាពក្នុងតំបន់ ក៏ដូចជាសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ានក្នុងការស្រាវជ្រាវ អភិវឌ្ឍវ៉ាក់សាំង និងថ្នាំសំរាប់ការព្យាបាលជំងឺកូវីដ១៩ផងដែរ។

ទាក់ទងនឹងស្ថានភាពអន្តរជាតិក្នុងតំបន់ បណ្តាប្រទេសសមាជិកអាស៊ាននិងកូរ៉េខាងត្បូង បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា ចាប់ផ្តើមធ្វើការសន្ទនាឡើងវិញឲ្យបានឆាប់ៗ ព្រមទាំងអនុវត្តឲ្យបានពេញលេញនូវសេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងដែលសម្រេចបានរួចមកហើយ ដើម្បីជំរុញកិច្ចសន្ទនា សហប្រតិបត្តិការ រក្សាសន្តិភាព ស្ថិរភាពនិងឈានទៅរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ។ ទន្ទឹមនឹងនេះ កូរ៉េខាងត្បូង ក៏គាំទ្រគោលជំហរជាមូលដ្ឋានរបស់អាស៊ាន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរនិងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងគោរពច្បាប់អន្តរជាតិ ការដោះស្រាយជំលោះដោយសន្តិវិធី និងឈរលើមូលដ្ឋាននៃច្បាប់និងបទដ្ឋានអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ