ប្រតិភូផ្លាស់ប្តូរមតិនៅសម័យប្រជុំនៃកិច្ចសន្ទនា (រូបថត៖ baoquocte.vn) |
ដូច្នេះហើយ ប្រទេសនានាត្រូវការកិច្ចសន្ទនា ការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ ដើម្បីទាញយកប្រភពថាមពលថ្មីទាំងនេះប្រកបដោយប្រសិទ្ធភាព។ នេះជាខ្លឹមសារសំខាន់នៃកិច្ចសន្ទនាសមុទ្រលើកទី១០ ដោយបណ្ឌិត្យសភាការទូតរៀបចំឡើងកាលពីថ្ងៃទី ២៣ មីនា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa។
កិច្ចសន្ទនាសមុទ្រលើកទី ១០ ក្រោមប្រធានបទ "ថាមពលកកើតឡើងវិញនៅនាយសមុទ្រ៖ ឱកាស និងបញ្ហាប្រឈមសម្រាប់ការផ្លាស់ប្តូរបៃតង" បានទាក់ទាញអ្នកចូលរួមជិត ១០០ នាក់ដោយផ្ទាល់ និងជាង ១០០ នាក់តាមអ៊ីនធឺណិត។ ក្នុងនោះមានការចូលរួមពីវាគ្មិនចំនួន ១៦ រូប ដែលជាអ្នកជំនាញដ៏មានកិត្យានុភាពនៅក្នុងប្រទេស និងតំបន់ដែនដី ចំនួន ១០ រួមទាំងតំណាងទីភ្នាក់ងារតំណាងបរទេសនៅវៀតណាម។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើអាជីវកម្មថាមពលកកើតឡើងវិញនៅឯនាយសមុទ្រ លោកបណ្ឌិត Nguyen Hung Son នាយករងនៃបណ្ឌិត្យសភាការទូតបានលើកឡើងថា៖ “គណៈ ប្រតិភូបានពិភាក្សាអំពីតួនាទីនៃច្បាប់អន្តរជាតិក្នុងការធានាសន្តិសុខចាំបាច់នៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បម្រើបណ្តាញអគ្គិសនីកកើតឡើងវិញដែលនឹងត្រូវ សាងសង់នាពេលអនាគត់។ នេះគឺជាវិស័យថ្មីមួយ បច្ចេកវិទ្យាផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូច្នេះចាំបាច់ត្រូវមានការសន្ទនា និងការយល់ដឹងគ្នាទៅវិញទៅមក។ ប្រទេសដើរមុនៗ ធ្លាប់មានបទពិសោធហើយ ត្រូវចែករំលែកជាមួយប្រទេសដើរខាងក្រោយ។ កិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ខ្លាំងណាស់ ក្នុងស្មារតីនៃផលប្រយោជន៍រួមរបស់សហគមន៍ ការទាញយកបច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើមនុស្សជាតិ”។
កិច្ចសន្ទនាសមុទ្រលើកទី១០ គឺជាឱកាសសម្រាប់អ្នកជំនាញចែករំលែក និងយល់កាន់តែច្បាស់អំពីកាលានុវត្តភាព និងបញ្ហាប្រឈមដែលអាចកើតមានឡើងក្នុងដំណើរការដាក់ពង្រាយ និងសម្រេចបាននូវសក្តានុពលថាមពលកកើតឡើងវិញនៅនាយសមុទ្ររបស់វៀតណាម និងប្រទេសនានាក្នុងតំបន់។ តាមនោះ កំណត់ ហានិភ័យដែលមិនចាំបាច់នៃបណ្តាប្រទេសក្នុងតំបន់ នៅពេលធ្វើអាជីវកម្មថាមពលកកើតឡើងវិញនៅឆ្នេរសមុទ្រ ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបញ្ជូនថាមពលនៅក្រោមមហាសមុទ្រ៕