កិច្ចសន្ទនាសន្តិសុខថាមពល រវាង​វៀតណាម-អាមេរិកលើកទី៤

Chia sẻ
(VOVWORLD) - កិច្ចសន្ទនាសន្តិសុខថាមពលរវាងវៀតណាម-អាមេរិកប្រចាំឆ្នាំលើកទី៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៨ ខែកក្កដា នៅទីក្រុង Washington DC សហរដ្ឋអាមេរិក។ ប្រធានគណៈប្រតិភូវៀតណាមចូលរួមកិច្ចសន្ទនាឆ្នាំនេះ គឺអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក Dang Hoang An។ គណៈប្រតិភូអាមេរិកដឹកនាំដោយឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកថាមពលលោក Harry Kamian។
កិច្ចសន្ទនាសន្តិសុខថាមពល រវាង​វៀតណាម-អាមេរិកលើកទី៤ - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទនា។ (TTXVN)

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាលម្អិត អំពីបច្ចេកវិទ្យាថាមពលស្អាត ដូចជាអ៊ីដ្រូសែន ថាមពលផ្ទុក និងថាមពលនុយក្លេអ៊ែរ ក៏ដូចជាផែនការបន្ទាន់ក្នុងការពន្លឿនការផ្លាស់ប្តូរថាមពល ដើម្បីសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នកាបូន"សូន្យសុទ្ធ" នៅត្រឹមឆ្នាំ២០៥០។ សម្ព័ន្ធក្រុមហ៊ុន AES បានលើកសំណើរដល់គណៈប្រតិភូវៀតណាម ដែលមានបំណងចង់ដាក់ពង្រាយគម្រោងថាមពលខ្យល់នៅឯនាយសមុទ្រនៅខេត្ត Binh Thuan ដែលមានតម្លៃសរុប ១៣ ពាន់លានដុល្លារអាមេរិក ជាមួយនឹងសមត្ថភាពរំពឹងទុកប្រមាណ ៤.០០០ MW ។ សម្ព័ន្ធក្រុមហ៊ុន AES សង្ឃឹមថា ការអនុវត្តគម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្រនេះ នឹងរួមចំណែកដល់ផែនការកាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់វៀតណាម និងសម្រេចបាននូវគោលដៅដែលបានសន្យានៅ COP២៦។ ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA) បានប្រកាសថា នឹងផ្តល់ជំនួយបច្ចេកទេសដល់សហគ្រាសបញ្ជូនថាមពលជាតិវៀតណាម (NPT) សំដៅពន្លឿនការដាក់ពង្រាយបច្ចេកវិទ្យាបណ្តាញអគ្គិសនីឆ្លាតវៃ តាមដមណើរការ CNTT ២.០ របស់សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីជាតិវៀតណាម៕

ប្រតិកម្មទៅវិញ