កិច្ចសន្ទនាស្ដីពីគោលនយោបាយ ដំណោះស្រាយជំនះពុះពារលើផលវិបាក ដោយគ្រាប់បែកមីននិងសារធាតុគីមីពុលក្រោយពីសង្គ្រាម

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី២៥ ខែធ្នូ ក្រសួងការពារប្រទេសវៀតណាម និងស្ថាប័ន អចិន្រ្តៃយ៍នៃគណៈកម្មការជាតិទទួលបន្ទុកការជំនះពុះពារ លើផលវិបាក ដោយគ្រាប់បែកមីននិងសារធាតុគីមីពុលក្រោយពីសង្គ្រាមនៅវៀតណាម បានរៀបចំកិច្ចសន្ទនាស្ដីពីគោលនយោបាយ ដំណោះស្រាយជំនះពុះពារ លើផលវិបាកដោយគ្រាប់បែកមីន សារធាតុគីមីពុលក្រោយ ពីសង្គ្រាមនៅ វៀតណាម។
កិច្ចសន្ទនាស្ដីពីគោលនយោបាយ ដំណោះស្រាយជំនះពុះពារលើផលវិបាក ដោយគ្រាប់បែកមីននិងសារធាតុគីមីពុលក្រោយពីសង្គ្រាម - ảnh 1លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងជាប្រធានគណៈកម្មការជាតិទទួលបន្ទុកការជំនះពុះពារ លើផលវិបាកដោយគ្រាប់បែកមីននិងសារធាតុគីមីពុលក្រោយពីសង្គ្រាមនៅវៀតណាម ចែករំលែកមតិនៅក្នុងកិច្ចសន្ទនា (រូបថត៖ TTXVN)

  បណ្ដាតំណាងបានលើកច្បាស់ថា បរិមាណគ្រាប់បែកមីននៅសេសសល់ ក្រោយពី សង្គ្រាមនៅវៀតណាម ឡើងដល់ទៅរាប់សែនតោន ដែលស្ថិតនៅតាមតំបន់ជាច្រើនទូទាំងប្រទេស។ ផ្ទៃដីសរុបដែលកប់គ្រាប់ បែកមីនគិតរហូតដល់ពេលនេះជាជាង៦,១លានហិកតា ស្រូបយក១៩% ផ្ទៃដីវៀតណាមទាំងមូល។ ក្នុងចន្លោះពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៧១ សហរដ្ឋ អាមេរិកបានរោយសារធាតុគីមីពុលប្រមាណ៨០លានលីត្រមកលើ ភូមិស្រុកចំនួន២៦ពាន់កន្លែងរបស់វៀតណាមលើផ្ទៃដីសរុបជាង៣លាន ហិកតា បណ្ដាលអោយប្រជាជនវៀតណាមប្រមាណ៤,៨លាននាក់ត្រូវរង គ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ។

        ដោយយល់ឃើញយ៉ាងច្បាស់នូវផលវិបាកដោយគ្រាប់បែកមីននិង សារធាតុគីមីពុលក្រោយ ពីសង្គ្រាមទៅលើបរិស្ថាន សុខភាព សុវត្ថិភាព អាយុជីវិតរបស់ប្រជាជននោះ រដ្ឋវៀតណាមបានចំណាយទឹកប្រាក់រាប់លាន លានដុងជារៀងរាល់ឆ្នាំសម្រាប់ការងារជំនះពុះពារលើផលវិបាកទាំងនោះ។ អាស្រ័យដោយប្រភពធនធាននានាក្នុងស្រុកនិងការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ ចាប់ពីឆ្នាំ២០១៤មក វៀតណាមបានប្រមូលផ្ដុំ សម្អាត នូវសារធាតុគីមីពុលនិងអាវុធរាប់រយតោន ក៏ដូចជាបោសសម្អាតផ្ទៃដី បំពុលដោយសារធាតុគីមីពុលពណ៌លឿងទុំរាប់សែនហិកតា រួមចំណែក ធានាបរិស្ថានប្រកបដោយសុវត្ថិភាពសម្រាប់ការធ្វើផលិតកម្មនិងជួយ ឧបត្ថម្ភជនរងគ្រោះមានជីវភាពរស់នៅប្រកបដោយស្ថិរភាពផងដែរ។ លោក Nguyen Van Hoi ប្រធាននាយកដ្ឋានគាំពារសង្គម ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានអោយដឹងថា៖

        “នាពេលខាងមុខ ត្រូវការផ្តោតទៅលើការត្រួតពិនិត្យ វាយតម្លៃ ស្រាវ ជ្រាវនិងធ្វើវិសោធនកម្មច្បាប់នានាស្ដីពីជនពិការ ជនមានគុណូបការៈ ហើយគោលនយោបាយ យន្តការពាក់ព័ន្ធនានាសំដៅបង្កើនការជួយឧបត្ថម្ភ ដល់បណ្ដាមុខសញ្ញា។ យើងខ្ញុំក៏បង្កើនកិច្ចសហការជាមួយអង្គការអន្តរជាតិ នានា ក្នុងការអនុវត្តគម្រោងជួយឧបត្ថម្ភដល់ជនរងគ្រោះដោយគ្រាប់បែក មីនផងដែរ”៕

ប្រតិកម្មទៅវិញ