កិច្ចសន្ទនាវិទ្យាសាស្ត្រស្ដីពីសុខុមាលភាពសង្គមសម្រាប់ពលករនិងតួនាទីរបស់សហជីព

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី១៩ ខែធ្នូ នៅរដ្ឋធានីហាណូយ អគ្គសហព័ន្ធការងារ វៀតណាមបានសហការជាមួយក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមរៀបចំកិច្ចសន្ទនាវិទ្យាសាស្ត្រក្រោមប្រធានបទ “សុខុមាលភាពសង្គមសម្រាប់កម្មករ និយោ ជិត ពលករនិងតួនាទីរបស់សហជីពវៀតណាម”។
កិច្ចសន្ទនាវិទ្យាសាស្ត្រស្ដីពីសុខុមាលភាពសង្គមសម្រាប់ពលករនិងតួនាទីរបស់សហជីព - ảnh 1 ទិដ្ឋភាពនៅកិច្ចសន្ទនា (រូបថត៖ dangcongsan.vn)

  នៅកិច្ចសន្ទនានេះ បណ្ដាតំណាងបានចាត់ទុកថា សហជីពវៀតណាម ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ សកម្មភាពសុខុមាលភាព សង្គមសម្រាប់ពលករ ព្រមទាំងបន្តស្រាវជ្រាវ លើកសំណើស្ដីពីយន្តការ គោលនយោបាយ រូបភាពសុខុមាលភាពសង្គមជូនចំពោះបក្ស រដ្ឋ ដើម្បី អនុវត្តអោយបានល្អថែមទៀតនូវការងារថែទាំដល់កម្មករ និយោជិតនិង ពលករ។ លោក Bui Sy Loi អនុប្រធានគណៈកម្មការទទួលបន្ទុកបញ្ហា សង្គមកិច្ចរដ្ឋសភាបានចាត់ទុកថា៖

        “ត្រូវការលើកទឹកចិត្តការចូលរួមរបស់សហគមន៍ដើម្បីអនុវត្តអោយបានល្អល្អប្រពៃនូវការងារសន្តិសុខសង្គមនិងសុខុមាលភាពសង្គម លើកកំពស់គុណ ភាពក្នុងការកសាង សុក្រិតនិងអនុវត្ត គោលនយោបាយសង្គមកិច្ចស្ដីពីសុខុ មាលភាពសង្គម យកចិត្តទុកដាក់ដល់ផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ សមាជិកសហជីពហើយលើកស្ទួយជីវភាពរស់នៅរបស់កម្មករដោយបានផ្សាភ្ជាប់នឹងផលប្រយោជន៍របស់អង្គការសហជីព។ ក្នុងបញ្ហាសុខុមាលភាព សង្គមនោះ យើងខ្ញុំយកចិត្តទុកដាក់ខ្លាំងបំផុតដល់បញ្ហាលំនៅដ្ឋានសង្គម និងលំនៅដ្ឋានសម្រាប់អ្នកមានចំណូលទាប៕

ប្រតិកម្មទៅវិញ