កិច្ចសន្ទនាតាមទូរស័ព្ទរវាងអនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung និងជំនួយការនាយករដ្ឋមន្រ្តីកាណាដា លោក David Morrison

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១៥ ខែតុលាអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បានជួបសន្ទនាតាមទូរស័ព្ទជាមួយជំនួយការនាយករដ្ឋមន្រ្តីកាណាដា David Morrison ដើម្បីពិភាក្សាអំពីវិធានការលើកកម្ពស់ទំនាក់ទំនងវៀតណាម- កាណា ដានិងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។

អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung បានអបអរសាទរចំពោះនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau និងគណបក្សសេរីនិយមដែលទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតសកលថ្ងៃទី ២០ ខែកញ្ញា។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសម្តែងបំណងចង់បន្តពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ចំណែកលោកឧបនាយករដ្ឋមន្រ្តី David Morrison បានបញ្ជាក់ពីសារៈសំខាន់និងបំណងរបស់លោកក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - កាណាដា។ លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ -១៩ របស់វៀតណាម ជាមួយនឹងគោលនយោបាយសម្របសម្រួលប្រកបដោយសុវត្ថិភាព ព្រមទាំងបានបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ខ្លួន បន្តគាំទ្រវៀតណាមនិងប្រទេសដទៃទៀតក្នុងតំបន់ក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ -១៩ តាមរយៈយន្តការ COVAX និងមូលនិធិឆ្លើយតបកូវីដ ១៩ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីស្ថានភាពអន្តរជាតិនិងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើត និងបានអះអាងថា នឹងប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ក៏ដូចជា បានយល់ព្រម បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅបណ្តាវេទិកាពហុភាគីតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ