កិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនិងឥណ្ឌា

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ១ ខែកក្កដា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក Shri Rajnath Singh។

កិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនិងឥណ្ឌា - ảnh 1រដ្ឋមន្រ្តីក្រសួងការពារប្រទេស  Phan Van Giang បានជួបសន្ទនាតាមអ៊ិនធឺរណែតជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាលោក Rajnath Singh (រូបថត៖ TTXVN)

ក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានវាយតម្លៃថា ចាប់តាំងពីឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ននេះ ដោយសារស្ថាន ភាពស្មុគស្មាញនៃការឆ្លងរាល ដាលជំងឺកូវីដ១៩ បានបង្ក ផលប៉ះពាល់ យ៉ាងខ្លាំងដល់ផែនការសហប្រតិបត្តិការ រវាងក្រសួងការពារជាតិទាំងពីរ។ ក៏ប៉ុន្តែ ភាគីទាំងពីរបានរកឃើញនូវទម្រង់សហប្រតិបត្តិការសមស្រប ដែលក្នុងនោះខ្លឹមសារមួយចំនួនទទួលបានលទ្ធផលជាក់ស្តែងដូចជា៖ ផ្ទេរកញ្ចប់ឥណទាន ជំនួយពីរដ្ឋាភិបាលឥណ្ឌាជូនក្រសួងការពារប្រទេសវៀតណាម; កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; កិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពទ័ព និងទ័ពជំនាញ; ចែករំលែកនិងគាំទ្រគ្នាទៅវិញទៅមកក្នុងការការពារនិងគ្រប់គ្រងជំងឺ។

នាពេលខាងមុខ រដ្ឋមន្រ្តីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវបង្កើនជំនួបប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរនៅកម្រិតខ្ពស់និងកម្រិតការងារ ដើម្បីអនុវត្តន៍ឱ្យបានពេញលេញនូវយន្តការ សហប្រតិបត្តិការដែលបានបង្កើតឡើង និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ វៀត ណាមគាំទ្រគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា ក៏ដូចជាកិច្ចសហប្រតិបត្តិការខ្លាំងក្លាថែមទៀតក្នុងការងាររួមរបស់អាស៊ាន រួមចំណែករក្សាសន្តិសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ