កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌាលើកទី១១

Chia sẻ
(VOVWORLD) - គណៈប្រតិភូក្រសួងការពារប្រទេស វៀត ណាម ដឹកនាំដោយឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅឥណ្ឌាបានរួមជាមួយលេខាក្រសួងការពារជាតិឥណ្ឌា លោក Sanjay Mitra អញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-ឥណ្ឌាលើកទី១១ដែលបានប្រារព្ធនាថ្ងៃទី១សីហា។
កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌាលើកទី១១ - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទា គោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌា 

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ នឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពលើបណ្តាវិស័យសហប្រតិបត្តិការ យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាស្រាប់ ក្នុងនោះ មានសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម ស្តីពីទំនាក់ទំនងការពារជាតិវៀតណាម-ឥណ្ឌា ដំណាក់កាល២០១៥-២០២០ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សានិងលើកកម្ពស់នូវយន្តការសន្ទនា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលប្រភពធនធានមនុស្ស។ ជាពិសេស ជម្រុញកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាពហុភាគី ចែករំលែលបទពិសោធន៍ជាមួយអង្គការនានានិងហ្វឹកហាត់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ