កិច្ចសន្ទនា Shangri La បានបិទបញ្ចប់-បញ្ហាសមុទ្រខាងកើតក្តៅទៅដល់នាទីចុងក្រោយ

Chia sẻ
(VOVworld)-កិច្ចសន្ទនា Shangri La លើកទី១៥ ទើបនឹងបានបិទបញ្ចប់នៅ ប្រទេសសឹង្ហបុរី ដោយសម័យប្រជុំពេញអង្គចុងក្រោយស្តីអំពី 
កិច្ចសន្ទនា Shangri La បានបិទបញ្ចប់-បញ្ហាសមុទ្រខាងកើតក្តៅទៅដល់នាទីចុងក្រោយ - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមលោក Nguyen Chi Vinh នៅក្នុងសម័យពិភាគ្សាមួួយនៃកិច្ចសន្ទនា Shangri La

(VOVworld)-កិច្ចសន្ទនា Shangri La លើកទី១៥ ទើបនឹងបានបិទបញ្ចប់នៅ ប្រទេស
សឹង្ហបុរី ដោយសម័យប្រជុំពេញអង្គចុងក្រោយស្តីអំពី “តាមដានគោល ដៅសន្តិសុខ
រួម”។​មុននោះ ក្នុងសម័យពិភាគ្សាក្រោមប្រធានបទ “រាល់ការ​សាកល្បងក្នុងការ
ដោះស្រាយជម្លោះ” បានទាក់ទាញការយកចិត្តទុកដាក់ ពិសេសរបស់មជ្ឈដ្ឋានសារ
ព័ត៌មាន ដែលអ្នកប្រាជ្ញគឺរដ្ឋមន្ត្រីការពារបារាំង លោក Jean Yves Le Drian អនុរដ្ឋ
មន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Nguyen Chi Vinh និងអគ្គសេនាធិការ
រងសេនាធិការដ្ឋានសម្ព័ន្ធភាពកងទ័ពរំដោះប្រជា ជនចិន ឧត្តមនាវី    Qi Jiangguo រួម
ទាំងអ្នកប្រាជ្ញក្នុងតំបន់និងអន្តរជាតិជាច្រើនរូប។

        ក្នុងបទសន្ទរកថាររបស់ខ្លួនលើកនេះ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀត
ណាមលោក Nguyen Chi Vinh បានវាយតម្លៃថា ស្ថានភាពសន្តិសុខតំបន់ នៅមាន
ភាពស្មុគស្មាញច្រើន។​តាមនោះ ប្រទេសនានាត្រូវការពារផលប្រយោជ ន៍របស់ប្រ
ជាជាតិ។​ប៉ុន្តែប្រការនេះត្រូវបានសម្លឹងមើលដោយបរានុម័ត មានមូល ដ្ឋានរឹងមាំ
ជៀសវាងការបណ្តុកបណ្តាក់ដោយឯតោភាគី។

        ស្តីពីបញ្ហាសមុទ្រខាងកើត តាមលោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា
“វៀតណាមមានគោលជំហរប្តេជ្ញាតស៊ូ ការពារបូរណភាពដែនដី ការពារសន្តិសុខ 
សុវត្ថុភាពនាវាចរណ៍ អាកាសចរណ៍ដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរ
ជាតិ។​ក្នុងពេលជាមួយនោះ​នៅបន្តកិច្ចសហប្រតិបត្តិការជាមួយចិននិងប្រទេស
ទាក់ទិននានា សំដៅកសាងនិងពង្រឹងជំនឿទុកចិត្ត ស្វែងរកទស្សនរួមក្នុងផល
ប្រយោជន៍យុទ្ធសាស្ត្រ។ គ្រាន់តែប៉ុណ្ណោះ ទើបស្វែងរកបាននូវដំណោះស្រាយ
ដែលភាគីនានាអាចទទួលយកបាន សមស្របនឹងច្បាប់អន្តរជាតិ ហើយត្រូវបាន
 សហគមន៍អន្តរជាតិទទួលស្គាល់ដូចជាការរួមចំណែកសកម្មសម្រាប់សន្តិភាព
ស្ថិរភាពនៅក្នុងតំបន់និងលើពិភពលោក”។

        ក្នុងពេលជាមួយគ្នានោះ ប្រធានគណៈប្រតិភូជិន ឧត្តមនាវី    Qi Jiangguo   
បានឲ្យដឹងថាប្រទេសនេះកំពុងស្វែងរកការយល់ដឹងគ្នាទៅវិញទៅមកក្នុងបញ្ហា
ជម្លោះនៅសមុទ្រខាងកើត។

        រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិបារាំង Jean Yves Le Drian បានសង្កត់ធ្ងន់ថា
 ប្រការសំខាន់បំផុតក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាង កើតគឺត្រូវកសាង
ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)ផងដែរ៕

ប្រតិកម្មទៅវិញ