កិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និង IAEA អាចត្រូវបានពន្យារពេលដោយមាន​លក្ខខ័ណ្ឌ

Chia sẻ
(VOVWORLD) - ការពន្យារពេលកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់និង IAEA គឺសំដៅផ្តល់ឱកាសសម្រាប់ការចរចានៅទីក្រុងវីយែន (អូទ្រីស) ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញ  ឬហៅថាជាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។
កិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និង IAEA អាចត្រូវបានពន្យារពេលដោយមាន​លក្ខខ័ណ្ឌ - ảnh 1ការចរចាដើម្បីស្តារ JCPOA កំពុងដំណើរការទៅមុខ  (ប្រភព៖ ISNA)

ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់បានឲ្យដឹងថា កិច្ចព្រមព្រៀងឃ្លាំមើលរវាងអ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងត្រូវបានពន្យារពេលដោយមានលក្ខខ័ណ្ឌរយៈពេល ១ ខែទៀត ក្រោយពីពេលកិច្ចព្រមព្រៀងរយៈពេល ៣ ខែត្រូវអស់សុពលភាពនៅថ្ងៃទី ២២ ខែឧសភា។

ការពន្យារពេលកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់និង IAEA គឺសំដៅផ្តល់ឱកាសសម្រាប់ការចរចានៅទីក្រុងវីយែន (អូទ្រីស) ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញ  ឬហៅថាជាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។

បណ្ដាក្រុមចរចាបានឲ្យដឹងថា ដំណើរការចរចាស្ដារ JCPOA ឡើងវិញ កំពុងសម្រេចបានវឌ្ឍនភាព។ តាមគម្រោង បណ្ដាការចរចានៅទីក្រុងវីយែន (អូទ្រីស) នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែឧសភា៕

ប្រតិកម្មទៅវិញ