នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងពាណិជ្ជ កម្មនិងឧស្សាហកម្មសឹង្ហបុរីលោក Gan Kim Yong បានបញ្ជាក់ថា RCEP នឹងបង្កើត ឡើងកម្លាំងចលករសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម អាជីវកម្ម រវាងសឹង្ហបុរីនិងប្រទេស ហត្ថលេខីដទៃទៀត។ លោកបានសង្កត់ធ្ងន់ថា ការដែល RCEP ចូលជាធរមានក្រោយ រយៈពេល១ឆ្នាំត្រូវបានចុះហត្ថលេខានោះ បានបង្ហាញពីការប្ដេជ្ញាចិត្តនិងការសន្យា របស់តំបន់លើការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ច ក្នុងពេលវេលា ដ៏លំបាកនាបច្ចុប្បន្ន។
ក្នុងការឆ្លើយបទសម្ភាសន៍នាពេលថ្មីៗនេះ អគ្គលេខាធិការសមាគមន៍ប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi បានសង្កត់ធ្ងន់ថា ការដែល RCEP ចូលជាធរមាន នឹងជា “កាតាលីករ” ដើម្បីពង្រីកការវិនិយោគនិងពាណិជ្ជកម្មក្នុងតំបន់ ឆ្ពោះទៅរកការស្ដារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ-១៩។ នៅពេល មានសុពលភាពយ៉ាងពេញលេញ RCEP នឹងបង្កើតឡើងទីផ្សារមួយ ដោយមានអ្នក ប្រើប្រាស់សរុបឡើងដល់ទៅ២,២ពាន់លាននាក់ ស្រូបយកប្រមាណ៣០%នៃប្រជាជន ពិភពលោកសរុប មានទំហំ GDP ប្រមាណ២៦.២០០ពាន់លានដុល្លាអាមេរិក ស្មើនឹង ៣០%នៃ GDP សកល ហើយក្លាយទៅជាតំបន់ពាណិជ្ជកម្មធំបំផុតលើពិភពលោកអំពី ចំនួនប្រជាជន។ RCEP នឹងឆ្ពោះទៅកាន់ការលុបបំបាត់ពន្ធលើការនាំចូលយ៉ាងហោច ណាស់ ៩២% រវាងប្រទេសហត្ថលេខីនានា ក្នុងរយៈពេល២០ឆ្នាំ បង្កើតគោលការណ៍រួម សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក ពាណិជ្ជកម្មនិងកម្មសិទ្ធិបញ្ញា។ RCEP ត្រូវបាន រចនា សំដៅកាត់បន្ថយការចំណាយនិងពេលវេលាសម្រាប់ការនាំចេញទំនិញទៅ កាន់ប្រទេសហត្ថលេខីទាំងអស់ ដោយមិនត្រូវការបំពេញតាមតម្រូវការដាច់ដោយ ឡែកនៃប្រទេសរៀងៗខ្លួនឡើយ៕