ថ្នាក់ដឹកនាំអាមេរិក និងចិន (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ១៥ ខែវិច្ឆិកា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិអាមេរិក លោក Larry Kudlow បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនអាចនឹងត្រូវចុះហត្ថលេខានៅមួយផ្នេកថ្នាក់រដ្ឋមន្រ្តី លោក Kudlow បានជួយបង្កើនសុទិដ្ឋិនិយមក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលលោកបាននិយាយថាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ "ដំណាក់កាលទី ១" នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកំពុងមានការរីកចម្រើន។
ទោះជាយ៉ាងណាក៏ដោយ លោកបានឲ្យដឹងថា ពេលវេលាជាក់លាក់សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានគេសម្រេចចិត្តនោះទេ។
នាយប់ថ្ងៃទី ១៥ ខែវិច្ឆិកា នៅក្នុងការសន្ទនាតាមទូរស័ព្ទ ក្រុមអ្នកចរចាអាមេរិកនិងចិនបានព្យាយាមរិះរកមធ្យោបាយដើម្បីបង្រួញ គម្លាតខ្វែងគំនិតគ្នា។ ទោះជាយ៉ាងណាក៏ដោយបញ្ហាជាច្រើននៅតែត្រូវខ្វែងគំនិតគ្នាដដែលផងដែរ៕