កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដំណាក់កាលទី១បានចុះ​ហត្ថលេខានៅដើមខែមករាឆ្នាំ២០២០

Chia sẻ
(VOVWORLD) - ថ្លែងនៅលើប៉ុស្តិ៍ព័ត៌មានCNBCលោក Mnuchin បានបញ្ជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានបង្ហាញជាលាយលក្ខណ៍អក្សរត្រូវបានបកប្រែហើយនឹងមិនត្រូវឆ្លងកាត់ការចរចាណាមួយនៅឡើយទេ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដំណាក់កាលទី១បានចុះ​ហត្ថលេខានៅដើមខែមករាឆ្នាំ២០២០ - ảnh 1ថ្នាក់ដឹកនាំអាមេរិក និងចិន (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី១៩ខែធ្នូរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Steven Mnuchin បានឲ្យដឹងថាសហរដ្ឋអាមេរិកនិងចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាល ទី១នៅដើមខែមករាឆ្នាំ២០២០។កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ទាំងស្រុងហើយកំពុងត្រូវបានឆ្លងកាត់ការដំណើរការនៃការកែសម្រួលបច្ចេកទេស។

ថ្លែងនៅលើប៉ុស្តិ៍ព័ត៌មាន CNBC លោក Mnuchin បានបញ្ជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានបង្ហាញជាលាយលក្ខណ៍អក្សរត្រូវបានបកប្រែហើយនឹងមិនត្រូវឆ្លងកាត់ការចរចាណាមួយនៅឡើយទេ។

មុននេះនាថ្ងៃទី១៥ខែធ្នូសហរដ្ឋអាមេរិកនិងចិនបានប្រកាសថាពួកគេសម្រេចបានកិច្ចព្រមព្រៀងមួយផ្នែកឬហៅថា កិច្ចព្រមព្រៀងដំណាក់កាលទី១ដើម្បីជួយជៀសវាងពន្ធថ្មីរបស់អាមេរិកចំពោះទំនិញនាំចេញរបស់ចិនចូលកាន់ទីផ្សារសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ