(VOVworld)-បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាយេម៉ែន លោក Ismail Ould
Cheikh Ahmed នាថ្ងៃទី២៣មិនាបានឲ្យដឹងថា បទឈប់បាញ់មួយនឹងបាន អនុវត្ត
លើទូទាំងប្រទេសយេម៉ែនចាប់ពីថ្ងៃទី១០មេសាខាងមុខ សំដៅជមុ្រញរាល់ ដំណោះ
ស្រាយនយោបាយសម្រាប់វិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះ។លោក Ahmed បានអះ
អាងថា ភាគីប្រឆាំងនានានៅយេម៉ែនបានឯកភាពអនុវត្តកិច្ចព្រម ព្រៀងមួយ ស្តីពី
ការបញ្ចប់រាល់សកម្មភាពអមិត្តលើទូទាំងប្រទេសនេះ ចាប់ពី ម៉ោងសូនថ្ងៃទី១០
មេសា។ សេចក្តីប្រកាសរបស់មន្ត្រីពោលខាងលើ បានបង្កើត ឡើងក្តីសង្ឃឹមមួយអំពី
ការបញ្ចប់ជំលោះដែលកំពុងបំផ្លាញប្រទេសយេម៉ែននោះ ៕